ព័ត៌មានជាតិ
ពលរដ្ឋក្នុងសង្កាត់សំរោងស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធជួយតភ្ជាប់ផ្លូវបាក់ដាច់ជាង២ឆ្នាំមកហើយ
ពលរដ្ឋធ្វើដំណើរទៅមកលើផ្លូវច្រោះបាក់ដាច់ដោយសារតែកត្តាធម្មជាតិជំនន់ភ្លៀងមានការត្អូញត្អែរហើយរអ៊ូរទាំ ខណ: ពេលដែលទៅធ្វើស្រែចំការម្តងៗ។ ផ្លូវដែលបាក់ដាច់នេះត្រង់ចំណុចអូតាម៉ា ស្ថិតនៅក្នុងភូមិពុល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ហើយផ្លូវនេះរងខូតដោយសារតែជំនន់ទឹកភ្លៀងកាលពីឆ្នាំចាស់កន្លងមកដោយ ខាងអាជ្ញាធរក៏ពុំទាន់ធ្វើការស្ថាបនាជួសជុលឡើងវិញនោះដែររហូតមកដល់សព្វថ្ងៃនេះមានរយ:ពេល២ឆ្នាំមកហើយ។

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងផ្លូវដែលដាច់ត្រង់ចំណុចខាងលើបានរៀបរាប់ឲ្យដឹងនៅថ្ងៃទី១២ ខែកក្កដាឆ្នាំ២០២៣នេះថា ផ្លូវមួយខ្សែពីចំណុចអូរតាម៉ារហូតដល់បឹងត្រពាំងវែង បើតាមគាត់ដឹងផ្លូវនេះកន្លងមក គឺខាងមន្ទីរអភិវឌ្ឍន៍ជនបទជាអ្នកធ្វើឡើងក្រោយមកក៏ត្រូវជំនន់ទឹកភ្លៀងហូរបុកមកខ្លាំងកាត់ផ្តាច់ធ្វើឲ្យផ្លូវនេះដាច់រហូតមកដល់ពេលសព្វថ្ងៃនេះបានឈានចូលដល់រដូវវស្សាវិញ គឺរយៈពេល២ឆ្នាំពេញតែម្តង។

មួយវិញទៀតក៏ពុំដែលឃើញមានមន្ត្រីអាជ្ញាធរណាមកស្ថាបនាជួសជុលផ្លូវនេះដែរ ទុកឲ្យនៅមេម៉ាយរហូតមកដល់សព្វថ្ងៃ។ ចំពោះផ្លូវនេះគឺមានសារៈសំខាន់ណាស់ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានដីស្រែចម្ការធ្វើដំណើរឆ្លងកាត់ក្នុងការដឹកជញ្ជូនកសិផលបើខែប្រាំងយើងអាចវាងបានដល់ពេលខែវស្សាទឹកលិចវិញនឹងខកខានដូចនេះពួកគាត់គឺនៅតែជួបការលំបាក។

ជុំវិញការលើកឡើង និងការស្នើសុំពីសំណាក់បងប្អូនប្រជាពលរដ្ឋធំនេះផងដែរ លោក ហេង សុខអេង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យបានបញ្ជាក់ប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះថា ផ្លូវក្រាលក្រួសក្រហមមួយខ្សែនេះកន្លងមកខាងសង្កាត់គេស្នើឲ្យមន្ទីរជួយធ្វើបានរួចរាល់ជាស្ថាពរអស់ហើយ តែក្រោយមកជំនន់ទឹកភ្លៀងក៏បានហូរបុកផ្តាច់។ ហើយចំពោះផ្លូវត្រង់ចំណុចដែលបាក់ដាច់នេះ គឺលោកបានឲ្យក្រុមការងារធ្វើការតភ្ជាប់ម្តងជាពីរដងហើយ និងដាក់សំណើរទៅខាងថ្នាក់លើរួចហើយដែរ។

លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទបានលើកឡើងបន្ថែមថា ដោយឡែកផ្លូវនេះបើសិនជាតភ្ជាប់វិញក៏នៅតែបាក់ដដែលព្រោះថាផ្លូវចំណុចចំមុខទឹកធំនៅពេលភ្លៀងមកទឹកហូរបុកខ្លាំងនៅតែដាច់បន្តទៀត។ ហើយបញ្ហានេះលោកក៏បានធ្វើរបាយការណ៍ដាក់ជូនទៅថ្នាក់លើដើម្បីស្នើសុំកញ្ចប់ថវិការធ្វើឡើងវិញនូវផ្លូវដែលបាក់ដាច់ចំណុចអូរតាម៉ានេះដោយធ្វើជាទំនប់បង្ហូរទឹកវិញទើបបានជាប់ល្អ ម៉្យាងវិញទៀតថវិការដែលថ្នាក់លើទម្លាក់មកឲ្យខាងមន្ទីរអភិវឌ្ឍន៍ជនបទមានកំណត់គឺឲ្យតភ្ជាប់តែផ្លូវក្រាលក្រួសក្រហមប៉ុណ្ណោះទេ៕
អត្ថបទ៖ ចាន់ ធី


-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


