ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូងហាមឃាត់ការនាំចូលសត្វបក្សីពីប្រទេសហុល្លង់ បន្ទាប់ពីផ្ទុះជំងឺផ្តាសាយបក្សី
ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃសុក្របានហាមឃាត់ការនាំចូលសត្វបក្សីពីប្រទេសហុល្លង់ បន្ទាប់ពីជំងឺផ្តាសាយបក្សីត្រូវបានរកឃើញនៅក្នុងប្រទេស ។

រដ្ឋាភិបាលហុល្លង់បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា សត្វមាន់នៅកសិដ្ឋានមួយកន្លែងនៅភាគកណ្តាលខេត្ត Gelderland បានឆ្លងជំងឺផ្តាសាយបក្សី (AI) ។
ក្រសួងកសិកម្មកូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានដាក់បម្រាមលើការនាំចូលផលិតផលបសុបក្សី និងសត្វបក្សីទាំងអស់ពីប្រទេសហុល្លង់ ។

ក្រសួងបានបន្ថែមទៀតថា ខ្លួននឹងពង្រឹងការត្រួតពិនិត្យសត្វស្លាប នៅតាមព្រំដែននៅពេលមានការរីករាលដាលនៃជំងឺផ្តាសាយបក្សី (AI) ត្រូវបានគេរាយការណ៍មកពីប្រទេសចិន តៃវ៉ាន់ និងបណ្តាប្រទេសអឺរ៉ុបមួយចំនួន ។
ទន្ទឹមនោះប្រទេសកូរ៉េខាងត្បូងក៏បានបញ្ជាក់ពីការឆ្លងចំនួនពីរករណីនៃជំងឺផ្តាសាយបក្សី H5N8 ក្នុងចំណោមបក្សីព្រៃនៅតាមទីរួមខេត្តនានាក្នុងសប្តាហ៍នេះផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ YONHAP
ចុចអាន ៖ តុលាការសម្រេចផ្ដន្ទាទោសអតីតប្រធានាធិបតីកូរ៉េខាងត្បូងមួយរូបទៀតជាប់ពន្ធនាគាររយៈពេល ១៧ ឆ្នាំ
ចុចអាន ៖ កូរ៉េខាងត្បូងបន្តកម្មវិធីចាក់វ៉ាក់សាំងផ្តាសាយ ទោះចំនួនអ្នកស្លាប់កើនឡើងក៏ដោយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


