ព័ត៌មានអន្ដរជាតិ
ហុងកុង ព្រមានមិនទិញគ្រឿងសមុទ្រ បើ ជប៉ុន បង្ហូរទឹកពីរោងចក្រនុយក្លេអ៊ែរចូលសមុទ្រ
ហុងកុងនឹងហាមឃាត់ការនាំចូលអាហារសមុទ្រពីទីក្រុងតូក្យូ និងខេត្តចំនួន ៩ ផ្សេងទៀត ប្រសិនបើជប៉ុនបង្ហូរទឹកដែលបានសម្អាតចេញពីរោងចក្រថាមពលនុយក្លេអ៊ែរចូលទៅក្នុងមហាសមុទ្រ ។
ហុងកុង គឺជាប្រទេសចម្បងដែលទិញផលិតផលកសិកម្ម និងអាហារសមុទ្រពីជប៉ុន ខណៈខេត្តចំនួន ៩ ដែលនឹងហាមឃាត់រួមមាន Fukushima, Chiba, Tochigi, Ibaraki, Gunma, Miyagi, Niigata, Nagano និង Saitama។

កាលពីខែមីនា ឆ្នាំ ២០១១ រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ត្រូវបានរងការវាយប្រហារចំនួន ៣ ដង ដោយសារតការរញ្ជួយដី និងរលកយក្សស៊ូណាមិ ដែលនាំឲ្យបែកធ្លាយសារធាតុវិទ្យុសកម្មយ៉ាងធ្ងន់ធ្ងរ ។
ទន្ទឹមនោះ ទឹកដែលប្រើដើម្បីធ្វើឲ្យត្រជាក់ឥន្ធនៈនុយក្លេអ៊ែររលាយនៅក្នុងកន្លែងនោះ ត្រូវបានលាយជាមួយទឹកភ្លៀង និងទឹកក្រោមដី ខណៈទឹកទាំងនោះក៏ត្រូវបានសម្អាតដើម្បីយកសារធាតុវិទ្យុសកម្មចេញផងដែរ ប៉ុន្តែទោះយ៉ាងណា សារធាតុទ្រីទីយ៉ូមនៅតែមានក្នុងទឹក ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋាភិបាលជប៉ុន បានព្យាយាមដើម្បីកាត់បន្ថយកម្រិតទ្រីទីយ៉ូមក្នុងទឹក មកនៅត្រឹមតែ ១ ភាគ ៧ ប៉ុណ្ណោះនៃស្តង់ដារទឹកផឹករបស់អង្គការសុខភាពពិភពលោក (WHO) មុនពេលបញ្ចេញវាទៅក្នុងសមុទ្រ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ NHK
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


