ព័ត៌មានជាតិ
រដ្ឋបាលខេត្តព្រះសីហនុ ជំរុញអនុវត្តវិធានការជាកញ្ចប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្ត
លោក ឡុង ឌីម៉ង់ និងលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីនៃរដ្ឋបាលខេត្ត សភាពាណិជ្ជកម្មខេត្ត និងមន្ទីរអង្គភាពជុំវិញរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័នដើម្បីផ្សព្វផ្សាយ និងជំរុញការអនុវត្ត «វិធានការជាកញ្ចប់» សម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពី ប្រតិភូអន្តរក្រសួង ដឹកនាំដោយលោក ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្ត។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺ ជំរុញការអនុវត្តវិធានការ និងលើកកម្ពស់ការយល់ដឹងរបស់ក្រុមការងារមូលដ្ឋាន ដើម្បីត្រៀមលក្ខណៈសម្បត្តិទទួលយកសំណើសុំដោះស្រាយពីម្ចាស់គម្រោង ឬអ្នកអភិវឌ្ឍ និងឈានទៅរកការដោះស្រាយក្រៅប្រព័ន្ធតុលាការស្របតាមស្មារតីឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជា។
កិច្ចប្រជុំនាពេលថ្មីៗនេះ ជាជំហានមួយបន្ទាប់ពីការកំណត់អត្តសញ្ញាណកម្មលម្អិតគម្រោងទាំងអស់។ អង្គប្រជុំទាំងមូលបានពិភាក្សា និងដោះស្រាយបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងការកំណត់ផ្សេងៗក្នុងទិដ្ឋភាពគតិយុត្តិ និងលិខិតបទដ្ឋាននានាដែលនឹងត្រូវប្រើប្រាស់ក្នុងការដោះស្រាយភាពជាប់គាំងផងដែរ។
ជាលទ្ធផល តាមរយៈការពន្យល់ បកស្រាយក្នុងលក្ខណៈបច្ចេកទេស អង្គប្រជុំបានឯកភាពផ្តល់ការគាំទ្រលើផែនការសកម្មភាព ដើម្បីឱ្យការអនុវត្តវិធានការដោះស្រាយនេះប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។
យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តីរាជរដ្ឋាភិបាល បានសម្រេច១ដូចខាងក្រោម៖
ទី១. ដាក់ចេញវិធានការជាកញ្ចប់ ដើម្បីបង្កើតជំនឿទុកចិត្ត និងតម្រូវការទីផ្សារក្នុងរយៈពេលខ្លី មធ្យម និងវែង សម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ
ទី២. វិធានការជាកញ្ចប់នេះ រួមបញ្ចូល ការកំណត់និយមន័យ និងវិសាលភាព និងវិធានការទូទៅ
ទី៣. វិធានការលើកទឹកចិត្តសម្រាប់ដោះស្រាយភាពជាប់គាំង ក្នុងទិដ្ឋភាពរួម និងតាមករណីនីមួយៗ ដោយផ្អែកតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ខណៈដែលភាពជាប់គាំងនីមួយមានភាពខុសគ្នា អាស្រ័យតាមស្ថានភាពម្ចាស់ដី ម្ចាស់អគារ និងគម្រោងវិនិយោគ ដូចមានរៀបរាប់លម្អិតក្នុងឧបសម្ព័ន្ធនៃលិខិតលេខ ១៤៣៨ សហវ.លស ចុះថ្ងៃតី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


