សេដ្ឋកិច្ច
អ្នកជំនាញ មើលឃើញវិស័យមួយចំនួនក្នុងអចលនទ្រព្យនៅបន្តលូតលាស់
អ្នកនាង ជិន ច័ន្ទដាលុច្ស ប្រធានផ្នែកវាយតម្លៃជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានមើលឃើញថា បើទោះបីមានវិស័យមួយចំនួនក្នុងវិស័យអចលនទ្រព្យមានការធ្លាក់ចុះក៏ពិតមែន ប៉ុន្តែវិស័យឧស្សាហកម្ម ដឹកជញ្ជូន និងភស្តុភារកម្មនៅមានលំនឹងហើយអាចបន្តការរីកចម្រើនលូតលាស់បន្តទៀត។

ផ្ដល់បទសម្ភាសដល់ «កម្ពុជាថ្មី» ក្នុងបទបង្ហាញស្ដីពីទីផ្សារអចលនទ្រព្យនៅក្នុងឆមាសទី១ ឆ្នាំ២០២៣ កាលពីពេលថ្មីៗនេះ អ្នកនាង ជិន ច័ន្ទដាលុច្ស បានលើកឡើងថា ពាក់ព័ន្ធទីផ្សារអចលនទ្រព្យក្នុងរាជធានីភ្នំពេញនៅក្នុងឆមាសទី១ នេះ គម្រោងសាងសង់មួយចំនួនរងការប៉ះពាល់ដូចជាគម្រោងសាងសង់ខនដូរ បុរី ជាដើមមានការថយចុះ ប៉ុន្តែវិស័យឧស្សាហកម្ម ភស្តុភារកម្មនៅតែមានតម្រូវការនិងឱកាសសម្រាប់ការវិនិយោគ។
អ្នកជំនាញរូបនេះបន្តថា វិស័យលំនៅឋាន ទាំងបុរី និងខនដូរមានការធ្លាក់ចុះទាបដែលធ្វើគម្រោងសាងសង់មួយចំនួនត្រូវផ្អាក ឬកាត់បន្ថយទំហំអភិវឌ្ឍតូចជាងមុន។

ប៉ុន្តែក្រឡេកមកមើលវិស័យឧស្សាហកម្ម ដឹកជញ្ជូក និងភស្តុភារកម្មនៅតែមានឱកាសរីកលូតលាស់និងមានតម្រូវការខ្ពស់នៅឡើយ។ ជាក់ស្ដែងបច្ចុប្បន្នកម្ពុជានៅខ្វះការផ្គត់ផ្គង់ ខ្វះទីតាំងសមស្របតាមស្តង់ដារអន្តរជាតិសម្រាប់វិនិយោគិនបរទេសបង្កើតជារោងចក្រ ឬកន្លែងសម្រាប់ស្តុកអីវ៉ាន់ដឹកជញ្ជូននានា។ នេះជាចំណុចសក្ដានុពលដែលត្រូវការពង្រីកបន្ថែមទៀត។

គួរបញ្ជាក់ថា ក្រុមហ៊ុន CBRE Cambodia គឺជាក្រុមហ៊ុនអចលទ្រព្យឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលតែងតែធ្វើការអាប់ដេតពីទីផ្សារអចលទ្រព្យរៀងរាល់ ៣ ខែម្តងសម្រាប់នៅរាជធានីភ្នំពេញ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ