សេដ្ឋកិច្ច
ក្រុមហ៊ុនអចលនទ្រព្យ ចិន Evergrande ដាក់ពាក្យការពារការក្ស័យធននៅ អាមេរិក
ក្រុមហ៊ុនអចលនទ្រព្យយក្ស Evergrande របស់ចិនបានដាក់ពាក្យសុំការការពារការក្ស័យធននៅសហរដ្ឋអាមេរិក ខណៈដែលវិបត្តិអចលនទ្រព្យនៅក្នុងប្រទេសចិនកាន់តែដុនដាប ។
ក្រុមហ៊ុន Evergrande Group បានដាក់ឯកសារការពារការក្ស័យធននៅក្រោមជំពូកទី១៥ ក្នុងតុលាការទីក្រុងញូវយ៉កកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីការពារទ្រព្យសម្បត្តិរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក រួមជាមួយក្រុមហ៊ុនបរទេសដែលជាដៃគូរ ខណៈដែលក្រុមហ៊ុនបានធ្វើកិច្ចព្រមព្រៀងតម្លៃរាប់ពាន់លានដុល្លារជាមួយម្ចាស់បំណុល ។
នៅឆ្នាំ ២០២១ ក្រុមហ៊ុន Evergrande បានលុបចោលបំណុលដ៏ធំរបស់ខ្លួន ស្របពេលដែលបញ្ហានៅក្នុងទីផ្សារអចលនទ្រព្យចិនកាន់តែបន្ថែមក្តីព្រួយបារម្ភជាខ្លាំង ។ ទន្ទឹមនោះ នៅសប្តាហ៍មុន ក្រុមហ៊ុនអចលនទ្រព្យយក្សរបស់ប្រទេសចិនមួយទៀតឈ្មោះ Country Garden បានបង្ហើបផងដែរថា ក៏អាចនឹងបាត់បង់ប្រាក់រហូតដល់ទៅ ៧.៦ ពាន់លានដុល្លារក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ។
មិនតែប៉ុណ្ណោះ ស្ថានភាពនៅចិនពេលនេះ នាំឲ្យក្រុមហ៊ុនធំៗមួយចំនួនផ្សេងទៀតនៅក្នុងទីផ្សារអចលនទ្រព្យក៏កំពុងជួបការលំបាកក្នុងការស្វែងរកប្រាក់ដើម្បីបញ្ចប់ការអភិវឌ្ឍន៍គម្រោងដូចគ្នានេះផងដែរ ។
បច្ចុប្បន្ន ក្រុមហ៊ុន Evergrande ដែលបានខកខានក្នុងការសងបំណុលនៅឆ្នាំ ២០២១ បាននិងកំពុងធ្វើការដើម្បីចរចាឡើងវិញនូវកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយម្ចាស់បំណុល ដែលត្រូវបានប៉ាន់ប្រមាណថា មានចំនួនសរុបជាង ៣០០ ពាន់លានដុល្លារ ស្របពេលដែលកាលពីខែមុន ក្រុមហ៊ុនបញ្ជាក់ថា បានខាតបង់ប្រាក់ចំនួន ៨០ ពាន់លានដុល្លារក្នុងរយៈពេល ២ ឆ្នាំ ចុងក្រោយនេះ ។
ពិភពលោករំពឹងថា ការងើបឡើងនៃសេដ្ឋកិច្ចចិន នឹងជួយជំរុញសេដ្ឋកិច្ចពិភពលោកឲ្យកាន់តែមានភាពប្រសើរឡើង ។ ប៉ុន្តែផ្ទុយមកវិញ ស្ថានភាពក្នុងប្រទេសចិន ហាក់កំពុងមានភាពរអាក់រអួល ខណៈដែលការចំណាយរបស់ប្រជាជនបានធ្លាក់ចុះ នាំឲ្យរដ្ឋាភិបាលក្រុងប៉េកាំងប្រកាសជួបប្រទះនូវវិបត្តិបរិត្តផរណា ។
សម្រាប់សកម្មភាពសេដ្ឋកិច្ចចិនវិញ ការនាំចេញ និងនាំចូលបានធ្លាក់ចុះយ៉ាងខ្លាំងកាលពីខែមុន ។ តាមរយៈតួលេខផ្លូវការបានបង្ហាញថា ការនាំចេញបានធ្លាក់ចុះ ១៤.៥ ភាគរយ នៅក្នុងខែកក្កដា បើធៀបនឹងឆ្នាំមុន ខណៈដែលការនាំចូលធ្លាក់ចុះ ១២.៤ ភាគរយ។
ដើម្បីជាដំណោះស្រាយ កាលពីដើមសប្តាហ៍នេះ ធនាគារជាតិចិនបានកាត់បន្ថយអត្រាការប្រាក់សំខាន់ៗជាលើកទីពីរដោយមិននឹកស្មានដល់ក្នុងរយៈពេលត្រឹមតែ ៣ ខែប៉ុណ្ណោះ ក្នុងគោលបំណងជំរុញសេដ្ឋកិច្ចឲ្យមានសន្ទុះឡើងវិញ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


