ជីវិតកម្សាន្ដ
Miss Grand Cambodia តំណាងខេត្តព្រះសីហនុឆ្នាំនេះលេចធ្លោមិនចាញ់រៀមច្បង
កញ្ញា ណង និត ដែលបច្ចុប្បន្នមហាជនជ្រាបហើយថា នាងជាបេក្ខភាពម្នាក់កំពុងត្រៀមខ្លួនក្នុងការប្រកួត «Miss Grand Cambodia 2023» ដ៏លេចធ្លោ ក្នុងចំណោមបេក្ខភាពចំនួន ២៥ រូប។ បេក្ខភាព «Miss Grand» រូបនេះ ចេញមកតំណាងឱ្យខេត្ដព្រះសីហនុ។

ទន្ទឹមនឹងការលេចវត្តមានចូលរួមប្រកួតដណ្ដើមមកុដរបស់ស្រីស្អាតតំណាងខេត្តព្រះសីហនុ កញ្ញា ណង និត រូបនេះដែរក៏មានការលើកឡើងដោយបានមើលឃើញពីសមត្ថភាព និងរូបសម្រស់នាងផងដែរ។ ក្នុងនោះនៅលើផេក«Universe Pageant» បានបង្ហោះថា ឆ្នាំមុនបវរកញ្ញាតំណាងឱ្យខេត្ដព្រះសីហនុ បានក្លាយទៅជាម្ចាស់មកុដ «Miss Grand Cambodia 2022»។ ហើយបើក្រឡេកមកមើលឆ្នាំ ២០២៣ វិញម្ដង បវរកញ្ញាតំណាងឱ្យខេត្តរូបនេះ ក៏នៅតែលេចធ្លោមិនចាញ់រៀមច្បងប៉ុន្មានទេ។


ប្រភពបានបញ្ជាក់ដែរថា «ទាំងរូបសម្រស់ ចំណេះ និង Catwalk គឺល្អតែម្ដង។ រងចាំមើលថា តើក្នុងឆ្នាំនេះ បវរកញ្ញាតំណាងឱ្យខេត្តព្រះសីហនុ អាចធ្វើបានដល់កម្រិតណាក្នុងការប្រជែងដណ្ដើមមកុដ Miss Gr and Cambodia 2023 …?»។
ជាមួយគ្នានោះ ក៏មានការបញ្ចេញមតិដែរថា “ទម្រង់មុខ និងដងខ្លួនគាត់ស្អាត ចាំមើលថាការដើររបស់គាត់ និង Q&A គាត់យ៉ាងណាដែរ បវរកញ្ញាខេត្តផ្សេងទៀតកុំភ្លេចខ្លួនស្ងាត់ៗ ប្រយ័ត្នមកុដជារបស់គាត់ទៅ”។

ទោះបីជាយ៉ាងណា គេនៅមិនទាន់ដឹងទេថា Miss Grand តំណាងខេត្តព្រះសីហនុរូបនេះ អាចយកឈ្នះបេក្ខភាពផ្សេងៗ បាន ឬអត់នោះទេ ព្រោះគេក៏សង្កេតឃើញថា បេក្ខភាពប្រកួតឆ្នាំនេះសុទ្ធតែមានសមត្ថភាព និងភាពខ្លាំងរៀងៗខ្លួន៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


