ព័ត៌មានជាតិ
សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាក្រុងខេមរភូមិន្ទ ជាង ៤ ពាន់នាក់ បិទបញ្ចប់យុទ្ធនាការឃោសនារកសំឡេងឆ្នោត នាថ្ងៃនេះ
សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាខេត្តកោះកុង ក្រុងខេមរភូមិន្ទ ជាង ៤,០០០ នាក់ បានបិទបញ្ចប់យុទ្ធនាការឃោសនារកសំឡេងឆ្នោតនាថ្ងៃចុងក្រោយ។

រសៀលថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣ សមាជិក សមាជិកាក្រុងខេមរភូមិន្ទ មកពី ៣ សង្កាត់ បានប្រមូលផ្ដុំគ្នាជួបសំណេះសំណាល និងចេញក្បួនហែឃោសនារកសំឡេងឆ្នោតថ្ងៃចុងក្រោយ សម្រាប់អាណត្តិទី ៧ នេះ។

យុទ្ធនាការនេះដែរ ធ្វើឡើងក្រោមវត្តមានរបស់លោក ប៊ុន លើត និងលោកស្រី មិថុនា ភូថង និងសមាជិក សមាជិកសំខាន់ៗ ជាច្រើនរូបទៀត។ លោក ប៊ុន លើត បានជំរុញឲ្យ សមាជិក សមាជិកា ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី ១៨ រូបទេវតាបាចផ្កា ជាសម្គាល់ ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍទៅមុខបន្តទៀត ព្រោះថា ជាង ៤០ ឆ្នាំនេះ គណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងយ៉ាងខ្លាំង ទើបឲ្យប្រទេសរីកចម្រើនលើឆាកអន្តរជាតិ។

លោក ប៊ុន លើត និងលោកស្រី មិថុនា ភូថង ប្រកាសជាផ្លូវការទៅកាន់ សមាជិក សមាជិកា គាំទ្រពេញទំហឹងនូវបេក្ខភាព សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី អាណត្តិទី ៧ បន្ត និងគាំទ្រ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេនទៅថ្ងៃអនាគត។

លោក ប៊ុន លើត ក៏គូសបញ្ជាក់ប្រាប់ដល់សមាជិក សមាជិកា ដែរថា នៅថ្ងៃស្អែក សូមរក្សាភាពស្ងៀមស្ងាត់ឲ្យបានល្អប្រសើរ ដើម្បីត្រៀមទៅបោះឆ្នោតនៅតាមការិយាល័យនីមួយៗ ក្នុងទូទាំងខេត្ត។ មិនត្រូវបង្កភាពមិនសមប្រកបឡើងណាដែលច្បាប់ហាមឃាត់នោះទេ។

យោងតាមបញ្ជីឈ្មោះបោះឆ្នោតក្នុងខេត្តកោះកុង មានពលរដ្ឋជាង ៧ ម៉ឺននាក់ នឹងមានឈ្មោះទៅបោះឆ្នោត។ រីឯគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន ១៣ គណបក្ស ការិយាល័យបោះឆ្នោត ១១៩ ការិយាល័យ និងអ្នកសង្កេតការណ៍ជិត ៦០០ នាក់៕
អត្ថបទ ៖ សិរីវឌ្ឍនៈ






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


