ព័ត៌មានជាតិ
អ្នកវិភាគ ៖ ប្រជាពលរដ្ឋកម្ពុជាជ្រើសរើសយកការប្រើប្រាស់សិទ្ធិ ជាជាងការជាន់ឈ្លីសិទ្ធិរបស់ខ្លួន
អ្នកវិភាគបញ្ហានយោបាយ លោកបណ្ឌិត គិន ភា លើកឡើងថា ការដែលប្រជាពលរដ្ឋខ្មែរ ចេញទៅបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ក្នុងភាគរយដ៏ខ្ពស់នោះ បង្ហាញថា ប្រជាពលរដ្ឋជ្រើសរើសយកការប្រើប្រាស់សិទ្ធិ ជាជាងការជាន់ឈ្លីសិទ្ធិរបស់ខ្លួន។

ការលើកឡើងនេះ បន្ទាប់ពីប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត បានចេញទៅបោះឆ្នោតរហូតដល់ទៅជាង ៨៤ ភាគរយ ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នៅថ្ងៃអាទិត្យទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។
លោកបណ្ឌិត គិន ភា បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា ចំនួនប្រជាពលរដ្ឋខ្មែរ ដែលចេញទៅបោះឆ្នោតក្នុងអាណត្តិទី ៧នេះ ជាភាគរយខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៣ មក។
លោកថា «ភាគរយនៃអ្នកចេញទៅបោះឆ្នោតដ៏ខ្ពស់បែបនេះ បង្ហាញថា ប្រជាពលរដ្ឋកម្ពុជាជ្រើសរើសយកការប្រើប្រាស់សិទ្ធិ ជាជាងការជាន់ឈ្លីសិទ្ធិរបស់ខ្លួន, ជ្រើសរើសយកប្រជាធិបតេយ្យ ជាជាងអណាធិបតេយ្យ, ជ្រើសរើសយកការស្រឡាញ់សន្លឹកឆ្នោត ជាជាងការបំផ្លាញសន្លឹកឆ្នោត, ជ្រើសរើសយកសន្តិភាព ជាជាងភាពចលាចលសង្គម, ជ្រើស រើសយកការអភិវឌ្ឍ ជាជាងភាពក្រីក្រ, ជ្រើសរើសយកគណបក្សប្រជាជនកម្ពុជា ជាជាងគណបក្សផ្សេង។ល»។
អ្នកវិភាគបញ្ហានយោបាយរូបនេះ បានបន្ថែមថា «និយាយរួម គឺប្រជាពលរដ្ឋបន្តជ្រើសរើសយកសម្តេចតេជោ ហ៊ុន សែន បដិសេធ លោក សម រង្ស៊ី។ លោក សម រង្ស៊ី រងភាពអាម៉ាស់យ៉ាងដំណំ ក្នុងល្បែងភ្នាល់ដែលខ្លួនឯង បង្កើតឡើងតាមរយៈការប្រកាសឲ្យប្រជាពលរដ្ឋពហិកាការបោះឆ្នោត ឬបំផ្លាញសន្លឹកឆ្នោតដោយចាត់ទុកថាជាអ្នកនៅខាងខ្លួន»។
លោកបណ្ឌិត គិន ភា បានរំលឹកថា ដូចដែលលោកធ្លាប់បានលើកឡើង កាលពីថ្ងៃទី ៥ ខែកក្កដាកន្លងមកទៅនេះថា លោក សម រង្ស៊ី និងក្រុមគាត់ ក៏នឹងចាញ់ដូចឆ្នាំ ២០១៨ដដែល តែគាត់ និងក្រុមគាត់នឹងលើកហេតុផលថា ប្រជាពលរដ្ឋទៅបោះឆ្នោត ព្រោះភ័យខ្លាចការគំរាមកំហែងរបស់អាជ្ញាធរ ហើយប្រជាពលរដ្ឋ មិនហ៊ានគូសសន្លឹកឆ្នោតចោល ព្រោះគណបក្សប្រជាជនកម្ពុជា ធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដាក់សម្ពាធប្រជាពលរដ្ឋ ជាដើម។
ទោះបីចំណុចទាំងពីរនេះ មិនមែនជាហេតុផលក៏ដោយ ក៏លោក សម រង្ស៊ី និងក្រុមគាត់ មិនខ្វះហេតុផលដើម្បីការពារភាពបរាជ័យរបស់ខ្លួនដែរ។ លោកបណ្ឌិត គិន ភា លើកឡើងទៀតថា អ្នកនយោបាយ ទោះស្លាប់ ក៏មិនសារភាព! លោក សម រង្ស៊ី និងក្រុមគាត់ នឹងបន្តចាញ់ដោយគ្មានសង្វៀន នឹងក្លាយជាអ្នកនយោបាយអស្តង្គត ដោយគ្មានអ្នកបន្តវេន។
លោកបណ្ឌិត គិន ភា បានបញ្ជាក់ថា ក្នុងនាមជាពលរដ្ឋល្អក្នុងសង្គមប្រជាធិបតេយ្យ គ្មានហេតុផលអ្វីដែលប្រជាពលរដ្ឋបដិសេធសិទ្ធិខ្លួនឯង ដែលមានកំណត់ដោយរដ្ឋធម្មនុញ្ញ ដោយបោះបង់ការបោះឆ្នោតដែលជាការបោះបង់សិទ្ធិអធិប តេយ្យ ក្នុងការជ្រើសរើសមេដឹកនាំរបស់ខ្លួន និងការកំណត់ជោគវាសនាប្រទេសជាតិរបស់ខ្លួន តាមរយៈសន្លឹកឆ្នោតក្នុងរយៈពេល ៥ឆ្នាំម្តងនោះទេ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


