អត្ថាធិប្បាយ
បទវិភាគ៖ កម្ពុជាធ្លាក់ចូលវិបត្តិនៃទំនុកចិត្តធ្ងន់ធ្ងរបំផុត
នៅពេលមានព័ត៌មានពីការលួចនាំចូលទុរេនថៃ ក្រុមមន្ត្រីក៏ចុះទៅពិនិត្យទាំងយប់ តែមិនមិនបានធ្វើការទាំងយប់នោះទេ។ លុះព្រឹកឡើងការពិនិត្យបានចាប់ផ្ដើម, ឈ្មួញអះអាងថា «ទុរេនខ្មែរ» តែរាស្ត្រថា «ទុរេនថៃ» រីឯមន្ត្រីថា «ទុរេនទិញមកពីផ្សារនាគមាសនិងកំពង់ចាម»។ មានបងប្អូនខ្លះលើកឡើងដោយក្តីមន្ទិលសង្ស័យយ៉ាងខ្លាំងថា បើពិតជាធុរេនខ្មែរមែន គាត់សុខចិត្តកាត់ដៃគាត់ចោលមួយចំហៀង, រឿងនេះពិតជាធ្ងន់ធ្ងរណាស់ ហើយក៏វាបញ្ជាក់ថា សង្គមយើងកំពុងស្ថិតក្នុង «វិបត្តិនៃទំនុកចិត្ត» យ៉ាងធ្ងន់ធ្ងរបំផុត។ មនុស្សក្នុងសង្គមនេះលែងជឿជាក់លើគ្នាទៅវិញទៅមកហើយ។

វិបត្តិនេះមិនមែនកើតឡើងដោយចៃដន្យនោះទេ។ ការភូតភរ ការបោកប្រាស់ និងការក្បត់សីលធម៌ ហាក់បានក្លាយជាវប្បធម៌ទូទៅក្នុងសង្គមទៅហើយ។ ឱ្យតែបានផលប្រយោជន៍ផ្ទាល់ខ្លួន ជនទុច្ចរិតហ៊ានធ្វើគ្រប់បែបយ៉ាងដោយគ្មានសេចក្ដីអៀនខ្មាសបន្តិចណាឡើយ។

នៅពេលដែលរាស្ត្រនៅតែសង្ស័យថា ឈ្មួញប្រើល្បិចបោកប្រាស់ មន្ត្រីភូតកុហកថ្ពិនភ្នែកនិងឃុបឃិតជាមួយឈ្មួញដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយអ្នកនយោបាយមានចរិតក្រឡេចក្រឡុចនិយាយឱ្យតែពិរោះស្ដាប់ វានឹងធ្វើឱ្យរាស្ត្រលែងទុកចិត្តមន្ត្រី មន្ត្រីលែងខ្វល់ពីគុណធម៌ ហើយឈ្មួញលែងស្គាល់បុណ្យបាប រីឯអ្នកនយោបាយខ្វល់តែសន្លឹកឆ្លោតនិងលាភសក្ការៈ។ ជាលទ្ធផល ទោះបីជាអ្នកនយោបាយ មន្ត្រី ឬឈ្មួញ និយាយការពិត ក៏គ្មាននរណាជឿដែរ។ ក្នុងសង្គមដែលសីលធម៌ គុណធម៌ និងសច្ចធម៌ ត្រូវបានគេបោះបង់ចោល មនុស្សនឹងរស់នៅដោយមន្ទិលសង្ស័យលើគ្នាជានិច្ច។ រាល់សកម្មភាពដែលមន្ត្រីឬអ្នកនយោបាយបង្ហាញដល់រាស្ត្រ នឹងត្រូវគេចាត់ទុកថាជាការសម្ដែងទាំងអស់ គ្មានឡើយនូវភាពបរិសុទ្ធដែលចេញពីបេះដូងពិតប្រាកដ។

គ្រាន់តែរឿង «ទុរេន» ប៉ុណ្ណឹង យើងមិនអាចស្វែងរកសច្ចភាពដើម្បីកសាងទំនុកចិត្តគ្នាបានផង តើយើងអាចរំពឹងឱ្យសង្គមនេះវេញត្របាញ់ចូលគ្នាជាធ្លុងមួយ ដើម្បីទប់ទល់នឹងសត្រូវឈ្លានពានដោយរបៀបណាទៅ?

ក្នុងនាមយើងជាខ្មែរទាំងអស់គ្នា, ទាំងរាស្ត្រ ទាំងឈ្មួញ ទាំងមន្ត្រី និងទាំងអ្នកនយោបាយ សូមឈប់កុហក ឈប់ភូតភរ និងឈប់បោកប្រាស់ខ្មែរគ្នាឯងទៀតទៅ, ឈប់សម្ដែងទៀតទៅ ហើយចាប់ផ្ដើមរួមគ្នាកសាងទំនុកចិត្តគ្នាឡើងវិញ ដើម្បីភាពរឹងមាំនិងសេចក្ដីថ្លៃថ្នូរនៃសង្គមជាតិយើង៕
ដោយ៖បណ្ឌិត គិន ភា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


