ព័ត៌មានអន្ដរជាតិ
សមាជិកព្រឹទ្ធសភា នឹងមិនបោះឆ្នោតឲ្យបក្សភឿថៃធ្វើជានាយករដ្ឋមន្ត្រីដាច់ខាត បើបក្សលោក Pita នៅតែស្ថិតក្នុងក្រុមចម្រុះ
សមាជិកព្រឹទ្ធសភាថៃជាច្រើនរូបបានប្រកាសកាលពីថ្ងៃចន្ទថា ពួកគេនឹងមិនបោះឆ្នោតឲ្យបេក្ខជនមកពីគណបក្សភឿថៃធ្វើជានាយករដ្ឋមន្ត្រីនៅក្នុងការបោះឆ្នោតសភារួមគ្នានាថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដានេះឡើយ ប្រសិនបើគណបក្សចលនាឆ្ពោះទៅមុខរបស់លោក Pita Limjaroenrat នៅតែជាផ្នែកមួយនៃក្រុមចម្រុះ ។

ទន្ទឹមនោះ សមាជិកព្រឹទ្ធសភាក៏បានប្រាប់ទៅដល់គណបក្សភឿថៃ កុំឲ្យបញ្ជូនក្រុមការងារដែលដឹកនាំដោយសមាជិកសភាលោក Suriya Juangroongruangkit មកបញ្ចុះបញ្ចូលសមាជិកព្រឹទ្ធសភាដែលតែងតាំងដោយយោធា ឲ្យបោះឆ្នោតគាំទ្របក្សរបស់ខ្លួនដើម្បីបង្កើតរដ្ឋាភិបាលថ្មីផងដែរ ។
សមាជិកព្រឹទ្ធសភាលោក Seree Suwanpanont បាននិយាយថា រដ្ឋធម្មនុញ្ញថៃហាមឃាត់សមាជិកព្រឹទ្ធសភាមិនឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណបក្សនយោបាយណាមួយឡើយ ដូច្នេះវាគ្មានន័យអ្វីទេដែលគណបក្សភឿថៃបញ្ជូនលោក Suriya ដើម្បីបញ្ចុះបញ្ចូលសមាជិកព្រឹទ្ធសភាឲ្យបោះឆ្នោតគាំទ្រពួកគេនោះ ជាពិសេសសមាជិកព្រឹទ្ធសភានឹងរក្សាជំហរមិនគាំទ្រគណបក្សនយោបាយណាដែលស្វែងរកការកែប្រែរដ្ឋធម្មនុញ្ញធ្វើឲ្យប៉ះពាល់ទៅដល់របបរាជានិយម ឬប៉ះពាល់ដល់ស្ថាប័នសំខាន់ៗរបស់ប្រទេសនោះឡើយ ។

ដោយឡែកសមាជិកព្រឹទ្ធសភាមួយរូបទៀតគឺលោក Anusit Kunakorn បានលើកឡើងផងដែរថា គណបក្សភឿថៃគួរតែគិតគូរពីផលប្រយោជន៍ជាតិ នៅពេលសម្រេចចិត្តថាតើត្រូវបញ្ចូលគណបក្សចលនាឆ្ពោះទៅមុខនៅក្នុងក្រុមចម្រុះរបស់ខ្លួន ជាពិសេសក៏បានអំពាវនាវឲ្យអ្នកគាំទ្របក្សចលនាឆ្ពោះទៅមុខ ទម្លាក់ចោលផែនការធ្វើបាតុកម្មផងដែរ ព្រោះវានឹងបើកទ្វារឲ្យមានអំពើហិង្សានៅក្នុងប្រទេសថៃ ។
លោក Anusit បានបន្ថែមថា សមាជិកព្រឹទ្ធសភាភាគច្រើនមានជំហររួមក្នុងការមិនគាំទ្រភាគីណាមួយដែលស្វែងរកការកែប្រែមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ឬច្បាប់ប្រមាថព្រះមហាក្សត្រ ឬផ្តល់ស្វ័យភាពកាន់តែច្រើនដល់ខេត្តភាគខាងត្បូង ដែលជាគោលនយោបាយដាក់ចេញដោយបក្សចលនាឆ្ពោះទៅមុខនោះឡើយ ។
គួរបញ្ជាក់ថា នៅក្នុងការបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីជុំទី១ កាលពីថ្ងៃទី១៣ ខែកក្កដា សមាជិកព្រឹទ្ធសភាភាគច្រើនមិនបានបោះឆ្នោតគាំទ្រមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខលោក Pita Limjaroenrat ឲ្យក្លាយជានាយករដ្ឋមន្ត្រីនោះទេ ហើយបន្ទាប់មកកាលពីសប្តាហ៍មុន សមាជិកព្រឹទ្ធសភាថែមទាំងបានសម្រេចដកសិទ្ធិលោក Pita មិនឲ្យឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីជុំទី២ នាថ្ងៃទី២៧ ខែកក្កដាខាងមុខនេះផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ លោក Pita ចេញមុខនិយាយទៅកាន់ប្រជាជន ថៃ ក្រោយអស់សិទ្ធិធ្វើជានាយករដ្ឋមន្ត្រី
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


