ព័ត៌មានអន្ដរជាតិ
លោក Pita ចេញមុខនិយាយទៅកាន់ប្រជាជន ថៃ ក្រោយអស់សិទ្ធិធ្វើជានាយករដ្ឋមន្ត្រី
មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខលោក Pita Limjaroenrat បាននិយាយនៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមទៅកាន់ប្រជាជនថៃកាលពីយប់ថ្ងៃសុក្រថា ការមិនបានក្លាយជានាយករដ្ឋមន្ត្រី គឺមិនសំខាន់ដូចការបញ្ឈប់អ្នកកាន់អំណាចាស់នោះទេ ។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ លោក Pita បាននិយាយថា វាច្បាស់ណាស់ក្រុមអ្នកអភិរក្សនឹងមិនអនុញ្ញាតឲ្យគណបក្សចលនាឆ្ពោះទៅមុខ ដឹកនាំរដ្ឋាភិបាលចម្រុះនោះឡើយ ជាពិសេសពួកគេបានប្រើប្រាស់គោលនយោបាយកែប្រែច្បាប់ប្រមាថព្រះមហាក្សត្ររបស់គណបក្ស មកធ្វើជាលេសដើម្បីដាក់បន្ទុកលើយើង ។
លោក Pita បានលើកឡើងទៀតថា “ប៉ុន្តែការមិនអាចធ្វើជានាយករដ្ឋមន្ត្រីរបស់ខ្ញុំ មិនមែនមានន័យថា ក្តីសង្ឃឹមរបស់យើងក្នុងការផ្លាស់ប្តូរប្រទេសនេះ ដល់ទីបញ្ចប់នោះទេ ។ អ្វីដែលសំខាន់បំផុតគឺការបង្កើតរដ្ឋាភិបាលស្របតាមឆន្ទៈរបស់ប្រជាជន ហើយត្រូវបញ្ចប់ និងផ្លាស់ប្ដូរអ្នកស្នងតំណែងនៃរដ្ឋាភិបាលបច្ចុប្បន្ន” ។

លោក Pita ក៏បាននិយាយដែរថា គណបក្សចលនាឆ្ពោះទៅមុខ បានត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រគណបក្សភឿថៃ ក្នុងការបង្កើតរដ្ឋាភិបាលសម្រាប់ប្រជាជន ហើយដរាបណាយើងប្រកាន់ខ្ជាប់គោលការណ៍រួមរួបគ្នា ការបន្តអំណាចរបស់រដ្ឋាភិបាលចាស់នឹងត្រូវបានរាំងខ្ទប់ ។
ជាចុងក្រោយមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខវ័យ ៤២ ឆ្នាំរូបនេះ ក៏បានស្នើដល់អ្នកគាំទ្ររបស់លោក កុំអស់សង្ឃឹមឲ្យសោះ ព្រោះយើងនឹងមិនដកថយឡើយ ជាពិសេសលោក Pita នឹងគោរពដល់ម្ចាស់ឆ្នោតទាំង ២៧ លាននាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
ចុចអាន ៖ ប្រជាជន ថៃ ប្រមូលផ្ដុំគ្នានៅ បាងកក ដើម្បីធ្វើបាតុកម្មទ្រង់ទ្រាយធំគាំទ្រលោក Pita

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ