ព័ត៌មានអន្ដរជាតិ
ម្ចាស់រថយន្តតក់ស្លុតពេលឃើញពស់ថ្លាន់តោងឡាន តែអ្នកទស្សនាបែរសប្បាយចាក់ឆ្នោត
ឃ្លិបដ៏ខ្លីមួយបានរីករាលដាលនៅលើអ៊ីនធឺណិតក្នុងប្រទេសថៃ បន្ទាប់ពីអ្នកប្រើប្រាស់ TikTok ឈ្មោះ wtmconnect បានបង្ហោះវីដេអូជាមួយនឹងខេបសិនបែបកំប្លែងថា “ពេលពស់ថ្លាន់ចង់ឡើងឡានទៅធ្វើការជាមួយ វាសត្វគួរឲ្យស្រឡាញ់”។

នៅក្នុងនោះឃ្លិបនោះ ត្រូវបានគេថតពីឡានក្នុងថ្ងៃភ្លៀងធ្លាក់ខ្លាំង នៅពីក្រោយរថយន្តស៊េរីទំនើបពណ៌ខ្មៅមួយគ្រឿង ដោយមានអ្វីមួយនៅលើបាំងខាងក្រោយ។ នៅពេលរថយន្តដែលថតឃ្លិបបើកទៅជិតរថយន្តនោះ ទើបឃើញថាវាជាពស់ថ្លាន់ មុហើយបានឮសំឡេងអ្នកក្នុងរថយន្តកំពុងថតឃ្លិបនោះលាន់ឡើងទាំងតក់ស្លុតថា”តើវាជាពស់ថ្លាន់មែនទេ?”
បន្ទាប់ពីឃ្លិបដ៏រន្ធត់នេះត្រូវបានផ្សព្វផ្សាយលើបណ្ដាញអ៉ិនធើណេត មានអ្នកទស្សនាវីដេអូច្រើនជាង ៣.៤លានដង បើទោះបីជាវាជាឃ្លិបខ្លីក៏ដោយ។ ក្នុងនោះភាគច្រើនសុទ្ធតែជាក្រុមចាក់ឆ្នោតមកមើលស្លាកលេខរថយន្តនោះគឺ ៥៤០៩ ដោយសង្ឃឹមថានឹងយកវាទៅលេងល្បែងដើម្បីចាប់ឆ្នោតថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ។
ចំណែកឯអ្នកនិយមលេងអ៊ីនធឺណិតភាគច្រើនបានចូលមកអរគុណម្ចាស់ឃ្លិប ព្រោះឃើញលេខរថយន្តច្បាស់ៗ។ ចំណែកម្ចាស់ឃ្លិបបានឆ្លើយតបក្រុមអ្នកចាក់ឆ្នោតឲ្យសុំការអនុញ្ញាតពីម្ចាស់រថយន្ត ថាគួរតែចាក់ដែរទេក្នុងពេលដែលម្ចាស់កំពុងភ័យតក់ស្លុត សឹងមិនដឹងថាពស់នេះលូនតោងឡានតាំងពីពេលណាមក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរស ចិន ម្នាក់ អង្គុយផឹកកាហ្វេក្នុងហាង ត្រូវស្លាបកង្ហារធ្លាក់ចំក្បាលភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


