ព័ត៌មានអន្ដរជាតិ
បុរស ចិន ម្នាក់ អង្គុយផឹកកាហ្វេក្នុងហាង ត្រូវស្លាបកង្ហារធ្លាក់ចំក្បាលភ្លាមៗ
កាមេរ៉ា CCTV នៅខាងក្នុងហាងកាហ្វេមួយក្នុងទីក្រុង Leshan ខេត្ត Sichuan ប្រទេសចិន កាលពីថ្ងៃទី ០៦ ខែកក្កដា បានកត់ត្រានាទីនៃគ្រោះថ្នាក់ដែលបានកើតឡើងចំពោះបុរសម្នាក់មានឈ្មោះ Yuan។ បន្ទាប់ពីគាត់បានចូលមកអង្គុយកៅអីមួយសន្ទុះ កង្ហារពិតានស្រាប់តែធ្លាក់មកលើក្បាលមួយរំពេច។

លោក Yuan បាននិយាយថា ដំបូងឡើយគាត់គិតថាគាត់កំពុងត្រូវបានគេលេងសើច (Prank)។ ហេតុនេះហើយគាត់ខឹងជាខ្លាំង ក៏វាយតបវិញចំពោះមនុស្សនៅក្រោយខ្នង។ ប៉ុន្តែពេលគាត់មើលទៅលើពិតាន ទើបដឹងថានេះមិនមែនជារឿងកំប្លែងទេ។ តែវាជាឧបទ្ទវហេតុអកុសលមួយដែលគាត់ត្រូវក្លាយជាជនរងគ្រោះដោយកង្ហារពិដាន។
ត្បិតថាគាត់មិនរងរបួសធ្ងន់ធ្ងរក៏ដោយ។ ប៉ុន្តែម្ចាស់ហាងនៅតែយកគាត់ទៅមន្ទីរពេទ្យដើម្បីពិនិត្យរបួសស្នាមឲ្យបានលម្អិតជាងមុន។ ហើយក៏ជាដំណឹងល្អដែលវេជ្ជបណ្ឌិតបានបញ្ជាក់ថា មានតែស្នាមរបួសនៅលើស្បែកប៉ុណ្ណោះ។ បន្ទាប់ពីព្យាបាលរួចបុរសរងគ្រោះអាចទៅផ្ទះបានវិញធម្មតា។
ជាមួយគ្នានេះដែរ អ្នកលេងអ៉ិនធើណេតជាច្រើនក្រោយបានទស្សនាឃ្លិបដ៏រន្ធត់រួចមកក៏បញ្ចេញមតិថាបុរសម្នាក់នោះពិតជាសំណាងហើយដែលមានរបួសតិចតួចលើខ្លួន។ ប្រសិនបើកង្ហារប៉ះចំពីមុខត្រូវភ្នែកវិញ អាចនឹងមិនស្រាលដូចពេលនេះទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖docbao
ចុចអាន៖មហាសេដ្ឋី ចិន មួយរូប ប្រឡងចូលមហាវិទ្យាល័យ ២៧ ដង នៅតែបរាជ័យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


