ព័ត៌មានអន្ដរជាតិ
តើសំណុំរឿងអ្វីខ្លះដែលលោក ថាក់ស៊ីន ប្រឈមជាប់ពន្ធនាគារ ១២ ឆ្នាំ ពេលត្រឡប់ចូលស្រុកវិញ?
លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ត្រា បានបង្ហោះសារនៅលើបណ្ដាញសង្គម Facebook កាលពីថ្ងៃពុធថា អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា នឹងចុះចតនៅព្រលានយន្តហោះដនមឿងក្នុងទីក្រុងបាងកកដើម្បីត្រឡប់ចូលស្រុកវិញនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នេះ ។

ចាប់តាំងពីត្រូវបានផ្ដួលរំលំដោយរដ្ឋប្រហារយោធានៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០០៦ មក លោក ថាក់ស៊ីន បានរស់នៅនិរទេស លើកលែងតែដំណើរទស្សនកិច្ចរយៈពេលខ្លីមកកាន់ប្រទេសថៃក្នុងឆ្នាំ ២០០៨ ប៉ុណ្ណោះ ខណៈក្នុងអំឡុងពេលអវត្តមានរបស់លោកនៅពេលនោះដែរ នាយកដ្ឋានព្រហ្មទណ្ឌនៃតុលាការកំពូលសម្រាប់អ្នកកាន់តំណែងនយោបាយ បានកាត់ទោសលោកឲ្យជាប់ពន្ធនាគាររយៈពេល ១២ ឆ្នាំនៅក្នុងសំណុំរឿងក្ដីសំខាន់ៗចំនួន ៤ ករណី ។
ក្នុងនោះករណីទី១ ពាក់ព័ន្ធនឹងបញ្ហា ឆ្នោតលេខ ២ ខ្ទង់ និង ៣ ខ្ទង់របស់ការិយាល័យឆ្នោតជាតិ ដែលដាក់ចេញក្នុងអំឡុងការគ្រប់គ្រងរបស់លោក ថាក់ស៊ីន ។ នាយកដ្ឋានព្រហ្មទណ្ឌនៃតុលាការកំពូលសម្រាប់អ្នកកាន់តំណែងនយោបាយបានរកឃើញថា លោក ថាក់ស៊ីន ប្រព្រឹត្តទោសកំហុសក្នុងការបំពេញការងារ និងបំពានក្រមសីលធម៌ក្នុងនាមជានាយករដ្ឋមន្ត្រី ហើយលោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ ។

ទន្ទឹមនោះ ករណីទី២ គឺការផ្តល់ប្រាក់កម្ចីចំនួន ៤ ពាន់លានបាតដល់រដ្ឋាភិបាលមីយ៉ាន់ម៉ាតាមរយៈធនាគារ Exim Bank of Thailand ដើម្បីទិញឧបករណ៍ និងសេវាកម្មពីក្រុមហ៊ុន Shin Satellite ដែលលោក ថាក់ស៊ីន និងក្រុមការងាររបស់លោកកាន់កាប់ភាគហ៊ុនភាគច្រើន ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ថាក់ស៊ីន ត្រូវបានតុលាការកំពូលកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំដោយមិនមានការប្រឆាំងជំទាស់ ។
ចំណែកករណីទី៣ លោក ថាក់ស៊ីន នឹងត្រូវជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ ដោយសារតែតុលាការបានរកឃើញថា លោកមានទោសកំហុសក្នុងការប្រើប្រាស់តួនាទីជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រី ហើយកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Shin Corp ជាក្រុមហ៊ុនទូរគមនាគមន៍ដែលត្រូវបានហាមឃាត់សម្រាប់អ្នកនយោបាយ ។

ចំពោះករណីចុងក្រោយវិញ លោក ថាក់ស៊ីន ត្រូវបានតុលាការរកឃើញថា មានពិរុទ្ធពីបទរំលោភសិទ្ធិអំណាចក្នុងការទិញដីធ្លីរបស់អតីតភរិយាគឺលោកស្រី Khunying Potjaman na Pombejra នៅតំបន់ Ratchadapisek ក្នុងតម្លៃទាបជាងទីផ្សារ ហើយនាំឲ្យមានការកាត់ក្ដីឲ្យអតីតនាយករដ្ឋមន្ត្រីវ័យ ៧៤ ឆ្នាំរូបនេះជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ ប៉ុន្តែទោះជាយ៉ាង សេចក្ដីសម្រេចរបស់តុលាការពាក់ព័ន្ធនឹងករណីនេះបានផុតកំណត់នៅខែតុលា ឆ្នាំ ២០១៨ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះលោក ថាក់ស៊ីន បានពន្យារពេលវិលត្រឡប់ចូលស្រុកវិញចំនួន ១៩ ដងមកហើយ រាប់ចាប់តាំងពីការសន្យាចូលមកកាលពីដើមខែនេះផងដែរ បន្ទាប់ពីត្រូវបានទម្លាក់ចេញពីអំណាចក្នុងរដ្ឋប្រហារយោធាកាលពីឆ្នាំ ២០០៦ ហើយចាប់តាំងពីពេលនោះមកលោកបានរស់នៅក្នុងលក្ខណៈនិរទេសខ្លួនអស់រយៈពេល ១៧ ឆ្នាំមកហើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS / Bangkok Post
ចុចអាន ៖ កូនស្រីលោក ថាក់ស៊ីន បញ្ជាក់ច្បាស់ៗពីថ្ងៃដែលឪពុកនឹងត្រឡប់ចូលស្រុក វិញ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ