ព័ត៌មានអន្ដរជាតិ
កូនស្រីលោក ថាក់ស៊ីន បញ្ជាក់ច្បាស់ៗពីថ្ងៃដែលឪពុកនឹងត្រឡប់ចូលស្រុកវិញ
លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ត្រា បានបង្ហោះនៅលើបណ្ដាញសង្គម Facebook នៅថ្ងៃពុធនេះថា អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា នឹងចុះចតនៅព្រលានយន្តហោះដនមឿង ដើម្បីត្រឡប់ចូលស្រុកវិញនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នេះ ក្រោយចំណាយពេលរស់នៅនិរទេសខ្លួនអស់រយៈពេល ១៧ ឆ្នាំ ។

នៅក្នុងការបង្ហោះ ចំខួបកំណើតគម្រប់ ៧៤ ឆ្នាំរបស់លោក ថាក់ស៊ីន, លោកស្រី ផេថងថាន បានសរសេរថា “រៀងរាល់ថ្ងៃទី២៦ ខែកក្កដា តែងតែជាថ្ងៃដ៏ពិសេសសម្រាប់លោកស្រី ប៉ុន្តែចំពោះឆ្នាំនេះវិញ លោកស្រីស្ទើរតែមិនជឿខ្លួនឯងថា ឪពុកជាទីស្រឡាញ់របស់លោកស្រី ត្រឡប់មកផ្ទះវិញនោះទេ” ។
កូនស្រីពៅរបស់លោក ថាក់ស៊ីន រូបនេះសរសេរទៀតថា “អ្នករាល់គ្នាក្នុងគ្រួសារ និងខ្ញុំផងនោះមានទាំងអារម្មណ៍សប្បាយរីករាយ និងព្រួយបារម្ភ ប៉ុន្តែយើងគោរពការសម្រេចចិត្តរបស់គាត់ ។ លោកស្រីក៏បានជូនពរដល់លោក ថាក់ស៊ីន ឲ្យមានសុខភាពល្អ កម្លាំងមាំមួន និងមានសុវត្ថិភាពផងដែរ ។

លោកស្រី ផេថងថាន បានបន្ថែមថា “ខ្ញុំចង់ឲ្យបំណងប្រាថ្នារបស់ឪពុកខ្ញុំជូនចៅៗទៅរៀនក្លាយជាការពិត ។ ឪពុករបស់ខ្ញុំគឺជាជនជាតិថៃ និងជាអតីតនាយករដ្ឋមន្ត្រីដែលគេស្គាល់ថា បានធ្វើការងារជួយជាតិច្រើនបំផុត ប៉ុន្តែទោះជាយ៉ាងណា គាត់បានជួបនឹងសំណាងដ៏អាក្រក់ និងត្រូវបានគេតិះដៀលយ៉ាងធ្ងន់ធ្ងរផងដែរ” ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះលោក ថាក់ស៊ីន បានពន្យារពេលវិលត្រឡប់ចូលស្រុកវិញចំនួន ១៩ ដងមកហើយ រាប់ចាប់តាំងពីការសន្យាចូលមកកាលពីដើមខែនេះផងដែរ បន្ទាប់ពីត្រូវបានបណ្តេញចេញពីអំណាចក្នុងរដ្ឋប្រហារកាលពីឆ្នាំ ២០០៦ ហើយចាប់តាំងពីពេលនោះមកលោកបានរស់នៅក្នុងលក្ខណៈនិរទេសខ្លួន និងត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១២ ក្នុងសំណុំរឿងចំនួន ៤ ករណី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
ចុចអាន ៖ សភា ថៃ សម្រេចនឹងមិនបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីជុំទី២ នៅថ្ងៃ ស្អែកនោះទេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


