ព័ត៌មានអន្ដរជាតិ
ខែកក្កដា ឆ្នាំ២០២៣ នឹងក្លាយជាខែក្តៅបំផុត ក្នុងប្រវត្តិសាស្ត្រភពផែនដី
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា បម្រែបម្រួលអាកាសធាតុ បានឈានដល់កម្រិតដ៏គួរឲ្យភ័យខ្លាច ដោយខែកក្កដានេះ នឹងក្លាយជាខែដែលក្តៅបំផុតនៅក្នុងប្រវត្តិសាស្រ្តផែនដី ហើយលោកបានបង្ហាញពីផលវិបាកកាន់តែច្រើននាពេលខាងមុខ ប្រសិនបើមិនមានការធ្វើសកម្មភាពខ្លាំងក្លាជាងនេះ ដើម្បីកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលទេនោះ ។

លោក Guterres បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងញូវយ៉កថា “យុគសម័យនៃការឡើងកម្តៅផែនដីត្រូវបានបញ្ចប់ ហើយយុគសម័យនៃការពុះកញ្ជ្រោលជាសកល បានចូលមកដល់។ ខ្យល់មិនអាចឲ្យមនុស្សដកដង្ហើមបាន កម្តៅមិនអាចឲ្យមនុស្សទ្រាំបាន ហើយកម្រិតនៃប្រាក់ចំណេញពីឥន្ធនៈហ្វូស៊ីល និងភាពអសកម្មនៃអាកាសធាតុគឺមិនអាចទទួលយកបានឡើយ”។
ដោយដកស្រង់ទិន្នន័យពីអង្គការឧតុនិយមពិភពលោក (WMO) និងទីភ្នាក់ងារបម្រែបម្រួលអាកាសធាតុ Copernicus របស់ EU, លោក Guterres បានអះអាងថា ខែកក្កដានឹងក្លាយជាខែក្តៅបំផុតដែលមិនធ្លាប់មានសោះ ហើយមនុស្សជាតិនឹងអង្គុយលើកៅអីដ៏ក្តៅគគុក។

ស្របពេលជាមួយគ្នានោះ លោក Chris Hewitt នាយកទីភ្នាក់ងារអាកាសធាតុរបស់ WMO បានប្រាប់អ្នកយកព័ត៌មានថា មានលទ្ធភាព ៩៨ ភាគរយដែលយ៉ាងហោចណាស់ ៥ ឆ្នាំខាងមុខនេះ នឹងបំបែកកំណត់ត្រាសម្រាប់ឆ្នាំក្តៅបំផុតក្នុងប្រវត្តិសាស្រ្ត។
ងាកទៅលោក Guterres ឯណោះវិញ លោកបានអះអាងថា មិនមានពេលទៀតទេសម្រាប់មេដឹកនាំពិភពលោកដើម្បីធ្វើការដោះសារចំពោះបញ្ហានេះ ខណៈសីតុណ្ហភាពដែលកំពុងកើនឡើង គឺទាមទារឲ្យពន្លឿនការធ្វើសកម្មភាព។
ចំណែកក្នុងចំណោមសកម្មភាពដែលអគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវគឺ ត្រូវបញ្ចប់ការប្រើប្រាស់ធ្យូងថ្មនៅក្នុងប្រទេសអភិវឌ្ឍត្រឹមឆ្នាំ២០៣០ និងនៅក្នុងប្រទេសដទៃទៀតនៃពិភពលោកត្រឹមឆ្នាំ២០៤០ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ បង្កផលប៉ះពាល់កាន់តែខ្លាំងដល់ ទ្វីបអាស៊ី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


