ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ គណបក្សប្រជាជនឈ្នះ គឺខ្មែរឈ្នះទាំងអស់គ្នា
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លើកឡើងថា គណបក្សប្រជាជនកម្ពុជា ឈ្នះការបោះឆ្នោត គឺខ្មែរឈ្នះទាំងអស់គ្នា ហើយគណបក្សនយោបាយនានា ក៏អាចរួមរស់ក្រោមម្លប់សន្តិភាពបានទាំងអស់គ្នា។

ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣កន្លងទៅនេះ តាមលទ្ធផលក្រៅផ្លូវការបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានបន្តឈ្នះការបោះឆ្នោតនេះ ដោយនឹងទទួលបានអាសនៈក្នុងរដ្ឋសភាប្រមាណ ១២០លើ១២៥អាសនៈ។
សម្ដេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី ២៨ ខែកក្កដានេះ បានបង្ហោះសារនៅលើបណ្ដាញសង្គមតេលេក្រាមថា ច្បាស់ណាស់ គឺនៅពេលដ៏ខ្លីខាងមុខនេះ កម្ពុជានឹងមាននាយករដ្ឋមន្រ្តីថ្មី បន្ដដឹកនាំប្រទេស ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។
សម្ដេចតេជោ ហ៊ុន សែន សរសេរបន្តថា «គណបក្សប្រជាជនឈ្នះ គឺខ្មែរឈ្នះទាំងអស់គ្នា ហើយគណបក្សនានា ក៏អាចរួមរស់ក្រោមម្លប់សន្តិភាពបានទាំងអស់គ្នា»។
សម្ដេចតេជោ ហ៊ុន សែន ក៏បានអរគុណជនរួមជាតិ ដែលបានផ្តល់សេចក្តីស្រឡាញ់ ការគាំទ្រ និងទំនុកចិត្តជ្រាលជ្រៅចំពោះសម្តេច និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដើម្បីដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្រាប់អាណត្តិទី ៧ បន្តទៀត។
សេចក្តីថ្លែងការណ៍ពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៣កន្លងទៅនេះ បានបញ្ជាក់ថា សម្ដេច នឹងមិនបន្តមុខតំណែងជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី ៧នេះទេ ដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រី នៅល្ងាចថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ខាងមុខ៕
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


