ព័ត៌មានអន្ដរជាតិ
តុលាការធម្មនុញ្ញ ថៃ ដាក់ថ្ងៃប្រកាសគាំទ្រ ឬបដិសេធញត្តិឲ្យលោក Pita ឈរឈ្មោះនាយករដ្ឋមន្ត្រីជុំទី២ ឬអត់
តុលាការធម្មនុញ្ញរបស់ប្រទេសថៃបានកំណត់ពេលកិច្ចប្រជុំនៅថ្ងៃទី៣ ខែសីហា ដើម្បីពិចារណាថាតើត្រូវគាំទ្រ ឬជំទាស់ញត្តិរបស់ក្រុមមន្ត្រី ពាក់ព័ន្ធនឹងសេចក្ដីសម្រេចរបស់សភាដែលបានបោះឆ្នោតដកសិទ្ធិលោក Pita Limjaroenrat មិនឲ្យឈរឈ្មោះធ្វើជានាយករដ្ឋមន្ត្រីជុំទី ២ កាលពីថ្ងៃទី១៩ ខែកក្កដា ។

បើតាមអ្នកជំនាញច្បាប់បានឲ្យដឹងថា តុលាការធម្មនុញ្ញមានជម្រើស ២ គឺអាចយកញត្តិបដិសេធរបស់អ្នកតំណាងរាស្រ្តដើម្បីធ្វើការពិចារណាបន្តតែងតាំងលោក Pita និងចេញដីកាផ្អាកដំណើរការជ្រើសរើសនាយករដ្ឋមន្ត្រីរបស់សភា រហូតដល់មានសេចក្តីសម្រេចពីតុលាការទាក់ទងនឹងញត្តិនេះ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រធានសភាលោក Wan Muhamad Noor Matha ក៏បានចេញបញ្ជាឲ្យលុបចោលកិច្ចប្រជុំសភា ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដារួចហើយផងដែរ ដោយរង់ចាំការសម្រេចពីតុលាការសិន ខណៈកិច្ចប្រជុំរបស់ព្រឹទ្ធសភា និងរដ្ឋសភាជាមួយប្រធានសភា ក៏ត្រូវបានលុបចោលដែរ ។

គួរបញ្ជាក់ថា ប្រសិនបើសេចក្ដីសម្រេចរបស់តុលាការធម្មនុញ្ញនៅតែរារាំងលោក Pita មិនឲ្យឈរឈ្មោះបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីនៅជុំទី២ ទៀតនោះ គណបក្សភឿថៃត្រៀមនឹងតែងតាំងបេក្ខជននាយករដ្ឋមន្ត្រីជំនួសគណបក្សចលនាឆ្ពោះទៅមុខ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះថ្មី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


