ព័ត៌មានជាតិ
អភិបាលក្រុងបាវិត និងសហការី ប្រគេនទៀនព្រះវស្សា និងទេយ្យទាន វត្តពោធិ៍រង្សី
(ខេត្តស្វាយរៀង)៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត និងសហការី បានអញ្ជើញនាំយកទៀនព្រះវស្សា ព្រមទាំងបរិក្ខារមួយចំនួន ប្រគេនទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តពោធិ៍រង្សី ស្ថិតនៅក្នុងភូមិកណ្តាលសង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។

ចំពោះទេយ្យទានដែលលោកអភិបាលក្រុងបាវិត និងសហការី បានយកទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សារួមមាន៖ ទៀនព្រះវស្សា អង្ករ មី ទឹកដោះគោខាប់ ត្រីខកំប៉ុង ទឹកក្រូច ទឹកផ្លែឈើ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ស្ករស ប៊ីចេង តែកញ្ចប់ធំ ព្រមទាំងបានប្រគេនបច្ច័យមួយចំនួន សម្រាប់កសាងនូវសមិទ្ធផលនានា។
ប្រជាពុទ្ធបរិស័ទខ្មែរ ដែលជាអ្នកមានជំនឿមុតមាំទៅលើព្រះពុទ្ធសាសនា នៅមុនឈានមកដល់នៃកាលបរិច្ឆេទចូលព្រះវស្សានេះ តែងបាននាំយកទៀនព្រះវស្សា និងទេយ្យទានផ្សេងៗ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាតាមវត្តនីមួយៗផងដែរ។
សូមបញ្ជាក់ថា ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ១៥ កើត ខែអស្សុជ។ ពិធីត្រូវបានចាប់ផ្តើមនៅល្ងាចថ្ងៃទី ១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់ បងប្អូន ចាស់ទុំ ចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ សាដក និងសម្ភារប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា សម្ភារប្រគេនព្រះសង្ឃ៕
ដោយ: អ៊ុង ភក្ដី




-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


