ព័ត៌មានជាតិ
អភិបាលក្រុងបាវិត ជំរុញឱ្យពលរដ្ឋបង្ហាញពីកង្វល់ដើម្បីរួមគ្នាដោះស្រាយតាមរយៈវេទិកាសាធារណៈ
អភិបាលក្រុងបាវិត លោក លឹម សៀងហេង បានធ្វើវេទិកាសាធារណៈ ជាបន្តបន្ទាប់ ដើម្បីស្តាប់ និងប្រមូលបញ្ហានានា របស់ប្រជាពលរដ្ឋ យកទៅដោះស្រាយ ឱ្យបានទាន់ពេលវេលា។ ទន្ទឹមនឹងនេះ លោក អភិបាលក្រុង ក៏ជំរុញឱ្យប្រជាពលរដ្ឋចូលរួមវេទិកាសាធារណៈ ឱ្យបានច្រើនកុះករ និងហ៊ានបង្ហាញពីបញ្ហារបស់ខ្លួន ដើម្បីឱ្យអាជ្ញាធរបានដឹង និងដោះរួមគ្នាដោះស្រាយ។

ថ្លែងនៅក្នុងវេទិកាសាធារណៈ ថ្ងៃទី ០៩ សីហានេះ លោក លឹម សៀងហេង បានឱ្យដឹងថា មានតែពលរដ្ឋនៅមូលដ្ឋានទេ ដែលមានទុកកង្វល់ ដើម្បីឲ្យអាជ្ញាធរជួយដោះស្រាយ ដូច្នេះ រាជរដ្ឋាភិបាលបានបង្កើតឲ្យមានកម្មវិធីវេទិកាសាធារណៈ ឲ្យពលរដ្ឋបានចូលរួម លើកជាការសំណូមពរ និងកង្វល់នានា ធ្វើយ៉ាងណាឲ្យភូមិ សង្កាត់ មានការអភិវឌ្ឍ រីកចម្រើនជាបន្តបន្ទាប់ ក្រោមការយកចិត្តទុកដាក់ពីអាជ្ញាធរ។
លោកបានបន្តថា ពលរដ្ឋ កុំខ្លាចអាជ្ញាធរ និងសមត្ថកិច្ច គឺត្រូវតែចូលរួមគោរពច្បាប់ទាំងអស់គ្នា។ នៅក្នុងវេទិកាសាធារណៈ ពលរដ្ឋបានលើកឡើងអំពីចំណុចសំខាន់ៗដែលឲ្យអាជ្ញាធរ មន្ត្រីពាក់ព័ន្ធ ចូលរួមដោះស្រាយរួមមានបញ្ហាផ្លូវ លូបង្ហូរទឹក អត្តសញ្ញាណប័ណ្ណ ការដាក់ភ្លើងស្តុបនៅទីប្រជុំជន បញ្ហាសំរាម និងចរាចរណ៍ផ្លូវគោក ជាដើម។
ចំពោះការសំណូមពរទាំងនេះ ត្រូវបានលោកអភិបាលក្រុងបាវិត ឆ្លើយតប និងអាចទទួលយកបានពីប្រជាពលរដ្ឋ ហើយក្នុងនាមអាជ្ញាធរ លោកអភិបាលក្រុង ក៏បានសំណូមពរ ឲ្យប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរក្នុងការអនុវត្តច្បាប់ទាំងអស់គ្នា។

លោកលឹម សៀងហេង បានបញ្ជាក់ថា ចំពោះការងារអភិវឌ្ឍនៅមូលដ្ឋាន អាជ្ញាធរបានខិតខំប្រឹងប្រែង កសាងហេដ្ឋារចនាសម្ព័ន្ធបានជាច្រើនមានទាំងផ្លូវចាក់បេតុង លូរំដោះទឹកនៅផ្លូវជាតិលេខ១ និងតាមបណ្ដាផ្លូវនានាក្នុងមូលដ្ឋានសង្កាត់បាវិត និងនៅពេលខាងមុខនេះមានលូបង្ហូរទឹកស្អុយ និងអាងប្រព្រឹត្តិកម្មចម្រោះទឹកស្អុយផងដែរ។
ពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រជាពលរដ្ឋដាក់ភ្លើងស្តុបនៅទីប្រជុំជននៅក្រុងបាវិត មន្ត្រីជំនាញក៏បានដាក់សំណើទៅមន្ទីរសាធារណការខេត្ត ដើម្បីសិក្សាបច្ចេកទេសទៅតាមសំណូមពររបស់ប្រជាពលរដ្ឋផងដែរ។
សូមបញ្ជាក់ថា ពិធីនេះ មានការចូលរួមពីលោក ណេប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុងបាវិត លោកអធិការនគរបាលក្រុង សមត្ថកិច្ចដែលពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ៕ ដោយ: អ៊ុង ភក្ដី




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ