Connect with us

ព័ត៌មានអន្ដរជាតិ

លោក ភីថា ដាក់ ២ ឃ្លាយ៉ាងខ្លីទៅម្ចាស់ឆ្នោតថា “គ្មានការខកចិត្តឡើយ មានតែថាមពលខ្លាំងជាងមុន”

បានផុស

នៅ

ក្រោយចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមួយរយៈ ដោយសារជំងឺគ្រុនផ្ដាសាយ ពេលនេះលោក ភីថា លីមចារើនរ៉ាត់ បានចេញសារបង្ហោះលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកនៅវេលាម៉ោង ២ និង ៥៣ រសៀលម្សិលមិញ អមដោយរូបភាពនៃក្បួនឃោសនានោះថា គ្មានការខកចិត្តឡើយ មានតែថាមពលខ្លាំងជាងមុន។

ទន្ទឹមគ្នានោះផងដែរ ក្នុងសំណេរនោះ លោកបានបញ្ជាក់ច្បាស់ៗថា “បក្សចលនាឆ្ពោះទៅមុខ នឹងនៅតែស្ថិតក្នុងក្រុមប្រឹក្សាដើម្បីបម្រើដល់ប្រជាជនដែលជាម្ចាស់ឆ្នោតយ៉ាងពេញទំហឹង ទោះគេជ្រើសរើស ឬមិនជ្រើសរើសខ្ញុំក្នុងមុខតំណែងណាមួយក៏ដោយ”។

រូបភាព​នៃ​ក្បួន​ឃោសនា​របស់​បក្ស​ចលនាឆ្ពោះទៅមុខ ដែលលោកភីថាបង្ហោះលើហ្វេសបុកផ្ទាល់ខ្លួន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកនៅលើបណ្តាញសង្គម Instagram និង Twitter (X) លោក ភីថា បានបង្ហោះវីដេអូឃ្លិបរបស់គណបក្សលោកដែលមានខ្លឹមសារអំពីការបិទកុងតាក់ព្រឹទ្ធសភា។ ដោយនៅក្នុងឃ្លិបលោកមានការពន្យល់ថា អ្វីទៅជាកុងតាក់បិទភ្លើងពិតប្រាកដ?

មេបក្សចលនាឆ្ពោះទៅមុខរូបនេះ​ បង្ហោះសារអមជាមួយឃ្លិបបញ្ជាក់ច្បាស់ៗថា មិនត្រូវដាក់សម្ពាធលើគណបក្សនយោបាយទេ។ មិនចាំបាច់ដាក់សម្ពាធសមាជិកព្រឹទ្ធសភាឲ្យបោះឆ្នោតគាំទ្រនាយករដ្ឋមន្ត្រីណាមួយឡើយ។ អ្នកមិនចាំបាច់ជ្រើសរើសថាតើត្រូវយល់ព្រមឆ្លងដើម្បីបង្កើតរដ្ឋាភិបាល ឬត្រូវរង់ចាំ ១០ ខែដើម្បីឲ្យសមាជិកព្រឹទ្ធសភាបាត់បង់អំណាច ក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រីនោះទេ ព្រោះការលុបចោលមាត្រា ២៧២ ឬច្បាប់កាត់អំណាច សមាជិកព្រឹទ្ធសភាក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី សុទ្ធតែអាចធ្វើបានភ្លាមៗ។ នេះគឺជាដំណោះស្រាយដ៏ល្អបំផុត សម្រាប់ប្រទេសថៃ។ សូមជួយលុបចោលមាត្រា ២៧២ ដើម្បីបិទការប្តូរសមាជិកព្រឹទ្ធសភា ដូច្នេះបក្សចលនាឆ្ពោះទៅមុខនឹងបង្កើតរដ្ឋាភិបាលប្រជាធិបតេយ្យ ហើយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានហើយ ។

សូមបញ្ចាក់ដែរថា បន្ទាប់ពីភឿថៃប្រកាសបំបែកខ្លួនហើយរំសាយគណបក្សចម្រុះទាំង៨និងចរចាបង្កើតរដ្ឋាភិបាល ជាមួយគណបក្សដទៃកាលពីរសៀលថ្ងៃទី០២ ខែកក្កដា សមាជិកសភារបស់បក្សចលនាឆ្ពោះទៅមុខរបស់ លោកភីថា៤រូប បានចេញមុខសម្ដែងការខកចិត្ត និងឈឺចាប់ខ្លាំងយ៉ាងខ្លាំង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Sanook

ចុចអាន៖ក្រោយភឿថៃប្រកាសបំបែកខ្លួន សមាជិកបក្សលោកភីថា ៤ រូប សម្ដែងការខកចិត្ត និងឈឺចាប់ខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និង​មេ​សហជីព​នៅ​កម្ពុជា​ ៖ សហជីព​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវតែ​កាត់ទោស​

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ១៦ ម៉ោង មុន

Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា  

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

ទេព បូព្រឹក្ស ប្រកាសដាក់បទ«ទេវរាជ» ប្រកួតពានរង្វាន់អន្តរជាតិ និងស្នើឱ្យទស្សនាបទនេះតាម YouTube វិញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ១៧ ម៉ោង មុន

បង្ហើប​តម្លៃ​ស្នាក់នៅ​បន្ទប់​សណ្ឋាគារ​ប្រណិត​ឋានសួគ៌​បូកគោ​ នៅ​លើ​កំពូល​ភ្នំ​បូកគោ

Sokha Hotels

ព័ត៌មានពេញនិយម