ព័ត៌មានជាតិ
សម្ដេច ម៉ែន សំអន ៖ អធិការកិច្ចកម្ពុជា និងអធិការកិច្ចវៀតណាម ជួបពិភាក្សាគ្នាអនុវត្តការងារអធិការកិច្ចឲ្យកាន់តែមានប្រសិទ្ធភាព ពិសេសប្រឆាំងអំពើពុករលួយ
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង ឯកឧត្ដម ប៊ូយ ង៉ុក ឡាម អគ្គអធិការរង នៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម បានជួបពិភាក្សាទ្វេភាគីវរាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងអធិការកិច្ចរាជរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីបន្តអនុវត្តការងារអធិការកិច្ចឲ្យកាន់តែមានប្រសិទ្ធភាពពិសេសប្រឆាំងអំពើពុករលួយនៅទីស្ដីការក្រសួង នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូអធិការកិច្ចនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នាពេលនេះ ស្របពេលដែលកម្ពុជាទើបតែបញ្ចប់នូវព្រឹត្តិការណ៍បោះឆ្នោតតំណាងរាស្ត្រអាណត្តិទី ៧ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលក្នុងនោះគណបក្សប្រជាជនកម្ពុជាបានទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ ដោយទទួលបាន ១២០អាសនៈ លើ ១២៥អាសនៈ នៅក្នុងរដ្ឋសភា។

សម្តេចកិត្តិសង្គហបណ្ឌិតក៏បាន អបអរសារទរយ៉ាងកក់ក្ដៅនូវសមិទ្ធផល និងជោគជ័យដ៏ធំធេងរបស់រដ្ឋាភិបាលវៀតណាម ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ក្រោមការដឹកនាំរបស់ឯកឧត្តម ង្វៀន ហ្វ៊ូចុង ដែលធ្វើឲ្យប្រទេសវៀតណាមមានការអភិវឌ្ឍលើគ្រប់វិស័យយ៉ាងខ្លាំងក្លា ក្លាយជាប្រទេសឧស្សាហកម្មជឿនលឿន និងមានកិត្យានុភាពកាន់តែខ្ពស់នៅលើឆាកអន្តរជាតិ។

នៅក្នុងជំនួបពិភាក្សានោះផងដែរ ភាគីទាំងពីរក៏បានជំរុញអនុវត្តការងារអធិការកិច្ចឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ស្របតាមអនុសារណៈយោគយល់រវាងស្ថាប័នយើងទាំងពីរ និងបន្តដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក លើការងារអធិការកិច្ច ការដោះស្រាយបណ្ដឹងតវ៉ា បណ្ដឹងបរិហារ និងការបង្ការទប់ស្កាត់អំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្ម នៃអំណាចសាធារណៈ សំដៅឈានទៅលុបបំបាត់នូវអំពើពុករលួយ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានលើកឡើងបន្ថែមទៀតអំពីប្រវត្តិសហប្រតិបត្តិការរវាងស្ថាប័នអធិការកិច្ច នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។ ស្ថាប័នអធិការកិច្ច នៃប្រទេសទាំងពីរ បានចុះ MOU លើកទី១ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០០៥ លើកទី២ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១២ លើកទី៣ នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៦ និងលើកទី ៣ កាលពីថ្ងៃទិ ២៥ ខែឧសភា ឆ្នាំ ២០២៣៕
អត្ថបទ ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


