KPT+
ហេតុអ្វីបានជាតាមសណ្ឋាគារលំដាប់ខ្ពស់ តែងមានបង្គន់ ២ ក្នុងបន្ទប់ទឹក?
មនុស្សជាច្រើនដែលបានធ្វើដំណើរទៅកាន់ទឹកដីប៉ែកអឺរ៉ុបឬជប៉ុន ប្រាកដជាបានឃើញឃើញចានបង្គន់ចំនួន២ក្នុងបន្ទប់ទឹកសណ្ឋាគារ។ តើបង្គន់ពិសេសនេះមានមុខងារអ្វីខ្លះ?
កាលពីពេលថ្មីៗនេះ ជនបរទេសម្នាក់បានបង្ហោះសំណួរទៅកាន់អ្នកនិយមលេងអ៊ីនធឺណិត។ បានក្លាយជាប្រធានបទក្តៅនៅក្នុងពិភពអនឡាញរបស់ប្រទេសចិន។ បន្ទាប់ពីគាត់បានរកឃើញថាក្នុងបន្ទប់ទឹកសណ្ឋាគារមានចានបង្គន់ចំនួន២ បង្គន់មួយជាបង្គន់ធម្មតា។ ប៉ុន្តែមួយទៀតមើលទៅដូចជាបង្គន់ដែលស្រដៀងនឹងចានលាងដៃទៅវិញ។

តាមពិតទៅ វត្ថុដែលមើលទៅដូចជាបង្គន់មួយហៅថា bidet ត្រូវបានបង្កើតនៅប្រទេសបារាំងក្នុងអំឡុងសតវត្សទី ១៧-១៨ សម្រាប់សម្អាតតំបន់ជិតស្និទ្ធរបស់បុរស និងស្ត្រី។ ដោយសារតែអឺរ៉ុប និងប្រទេសត្រជាក់ផ្សេងទៀត។ វាមានអាកាសធាតុត្រជាក់ពេញមួយឆ្នាំ។ ធ្វើឲ្យការងូតទឹកតែ ១ដងក្នុងមួយថ្ងៃ ឬប្រហែលតិចជាងនេះ។ ប៉ុន្តែវាល្អសម្រាប់អនាម័យ និងបំបាត់ក្លិន។ Bidet គឺសម្រាប់សម្អាតកន្លែងសម្រាប់អ្នកដែលមិនចង់ងូតទឹក។ អ្នកអាចអង្គុយឱនមុខ បែរខ្នង ឬដងទឹកមកលាងតាមចិត្ត។
បច្ចុប្បន្ននេះ គេអាចមើលឃើញតែនៅក្នុងសណ្ឋាគារលំដាប់ខ្ពស់មួយចំនួនប៉ុណ្ណោះ។ វាពេញនិយមនៅប្រទេសបារាំង អ៊ីតាលី អេស្ប៉ាញ និងសូម្បីតែប្រទេសជប៉ុន។ ប៉ុន្តែនៅក្នុងប្រទេសចិន មានមនុស្សតិចណាស់ដែលចាប់អារម្មណ៍លើរឿងនេះ។
របៀបប្រើ bidet គឺខុសពីបង្គន់ទូទៅ។ នៅពេលប្រើ bidet អ្នកត្រូវអង្គុយប្រឈមមុខនឹងជញ្ជាំង បន្ទាប់មកបើក ក្បាលរ៉ូបបេណេ ដើម្បីលៃតម្រូវសីតុណ្ហភាពទឹក ខណៈវាមានរន្ធទឹក២ សម្រាប់ទឹកត្រជាក់ និងទឹកក្តៅដែលអាចលៃតម្រូវកម្លាំងទឹក។ ក៏មានម៉ូដែលដែលមានបំពង់បាញ់ដោយផ្ទាល់ផងដែរ។ ដែលអ្នកប្រើប្រាស់អាចកែសម្រួលផ្នែកដែលត្រូវការសម្អាតដោយខ្លួនឯង។
ទោះជាយ៉ាងណាក៏ដោយ bidet មិនត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅជុំវិញពិភពលោកទេ។ ហើយវាអាចទៅរួចដែលមានមនុស្សតិចណាស់ដែលដឹងអំពីវា។ ដោយសារ bidet មិនសូវមានប្រយោជន៍ ឯតម្លៃក៏ខ្ពស់។ មនុស្សជាច្រើនគិតថា ពួកគេមិនចាំបាច់ចំណាយប្រាក់ច្រើននោះទេ។
លើសពីនេះទៀតទំហំបន្ទប់ទឹកនៅក្នុងផ្ទះមានកំណត់។ ចំណែកចានបង្គន់ប្រើប្រាស់កន្លែងទំនេរច្រើន។ ដូច្នេះមិនមានប្រជាប្រិយភាពខ្លាំង ហើយមនុស្សក៏មិនដឹងពីគោលបំណងពិតរបស់វាផងដែរ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


