ព័ត៌មានអន្ដរជាតិ
ចាប់ខ្លួនស្ត្រីវៀតណាមពីបទទិញទារកក្នុងតម្លៃ ៧១៥ ដុល្លារ ដើម្បីលក់បន្ត
ប៉ូលិសនៅទីក្រុងហូជីមិញបានចាប់ខ្លួនស្ត្រីវ័យ ៣៦ ឆ្នាំម្នាក់ឈ្មោះ Le Hong Anh ពីបទទិញទារកដែលឪពុកម្ដាយបោះបង់ចោល ហើយលក់បន្តទៅឲ្យស្វាមីភរិយាដែលមិនអាចមានកូនបាន ។

បើតាមប៉ូលិសបានឲ្យដឹងថា Anh បានប្រើប្រាស់បណ្ដាញសង្គម Facebook និង Zalo ដើម្បីស្វែងរកម្តាយរូបណាដែលមិនចង់ទុកកូនរបស់ពួកគេ ហើយទិញទារកនោះយកទៅលក់បន្តឲ្យគូស្នេហ៍ដែលចង់មានកូន ។
ទន្ទឹមនោះ របៀបបញ្ចុះបញ្ចូលប្រព្រឹត្តទៅតាមដំណាក់កាលផ្សេងៗគ្នា រួមទាំងអំឡុងពេលស្ត្រីជាម្ដាយមិនទាន់សម្រាលនៅឡើយផងដែរ ។ ទោះជាយ៉ាងណា បន្ទាប់ពីមានការព្រមព្រៀងគ្នាហើយ Anh នឹងនាំពួកគេទៅផ្ទះជួលមួយកន្លែងហើយរង់ចាំដល់ពេលសម្រាល ខណៈក្រៅពីទិញទារកមិនទាន់សម្រាល មេខ្យល់រូបនេះក៏ទិញពីអ្នកទើបនឹងកើតផងដែរ ។
លុះដល់ថ្ងៃសម្រាល ពួកគេកុហកមន្ទីរពេទ្យថា បាត់អត្តសញ្ញាណប័ណ្ណទាំងអស់ដោយការធ្វេសប្រហែស ហើយផ្ដល់អត្តសញ្ញាណប័ណ្ណក្លែងក្លាយជំនួសវិញ ទើបពេទ្យចេញសំបុត្របញ្ជាក់កំណើតដល់ទារក ។ ជំហានបន្ទាប់ Anh ស្វែងរកគូស្វាមីភរិយាណាដែលមានបំណងចង់បានកូន ហើយស្នើលក់កូនឲ្យពួកគេតែម្ដង ។

សូមជម្រាបថា ប៉ូលិសបានចាប់ខ្លួននាង Anh អំឡុងពេលកំពុងទិញក្មេងប្រុសអាយុ ១ ខែម្នាក់ក្នុងតម្លៃ ៧១៥ ដុល្លារអាមេរិក ព្រោះម្តាយបង្កើតដែលមកពីខេត្ត Ben Tre គ្មានលទ្ធភាពចិញ្ចឹមកូននោះឡើយ ។ ទោះយ៉ាងណា ប៉ូលិសនៅតែពង្រីកការស៊ើបអង្កេតជុំវិញករណីនេះ ចំណែកឯការកាត់ទោសដែល Anh កំពុងប្រឈមមុខវិញ គឺអាចនឹងជាប់ពន្ធនាគារអស់មួយជីវិត ៕

ប្រែសម្រួល៖ វារី
ចុចអាន៖ ស្ត្រីពីរនាក់សម្រាលកូនភ្លោះម្ដង ៣ នៅប្រទេសវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


