ព័ត៌មានអន្ដរជាតិ
ប៉ូលិសចាប់ខ្លួននិស្សិត ថៃ វ័យ ១៩ឆ្នាំម្នាក់ ពីបទលក់រូបអាសអាភាសកុមារ
មន្ត្រីនាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) កាលពីម្សិលមិញបានចាប់ខ្លួននិស្សិតសកលវិទ្យាល័យថៃអាយុ១៩ ឆ្នាំម្នាក់ ពីបទលក់រូបភាពអាសអាភាសកុមារតាមអ៊ីនធឺណិតនៅខុនដូក្នុងខេត្ត Pathum Thani ជិតទីក្រុងបាងកក។

នាយកផ្នែកវិវាទបច្ចេកវិទ្យា និងព័ត៌មានរបស់ DSI លោក Khemmachart Prakuyhongmanee បានរាយការណ៍ពីប្រតិបត្តិការដ៏ជោគជ័យដល់ប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃនេះ ដោយបញ្ជាក់ថា មន្ត្រីបានទទួលព័ត៌មានអំពីការលក់រូបភាពអាសអាភាសកុមារតាមអ៊ីនធឺណែតពីខុនដូ ហើយបានធ្វើការឆ្មក់ចាប់នៅនឹងកន្លែងកាលពីម្សិលមិញជាមួយនឹងឆ្កែញីមួយក្បាលឈ្មោះ Hidu ដែលត្រូវបានបណ្ដុះបណ្ដាលនៅសហរដ្ឋអាមេរិកដើម្បីចាប់ឧបករណ៍អេឡិចត្រូនិក។
ឆ្កែនេះបានដឹកនាំអាជ្ញាធរ DSI ទៅកាន់បន្ទប់របស់ជនសង្ស័យអាយុ ១៩ ឆ្នាំម្នាក់ដែលលក់រូបភាពអាសអាភាសរបស់កុមារតាមរយៈកម្មវិធីជជែកជាក្រុម LINE ។ មន្រ្តីបានរកឃើញឯកសារអាសអាភាសកុមារជាង ៥,០០០ ហើយបានរកឃើញថាមានជនរងគ្រោះកុមារជាង ២០០ នាក់ដែលពាក់ព័ន្ធនឹងការបង្កើតខ្លឹមសារនេះ។
នាយកផ្នែកវិវាទបច្ចេកវិទ្យាបានរាយការណ៍បន្ថែមទៀតថា ជនសង្ស័យធ្វើការជាមួយស្ត្រីម្នាក់ទៀត។ ស្ត្រីរូបនោះបានបង្កើតប្រវត្តិរូបតាមអ៊ីនធឺណិតដោយប្រើរូបភាពដ៏ស្រស់ស្អាត និងនិយាយទៅកាន់ជនរងគ្រោះ ដែលភាគច្រើនជាក្មេងប្រុសអាយុក្រោម១៨ឆ្នាំ។ បន្ទាប់មក ស្ត្រីរូបនេះបានល្បួងជនរងគ្រោះឲ្យផ្ញើរូបភាព និងវីដេអូស្រាតរបស់នាង ដើម្បីលក់ឲ្យពួកគេក្នុងក្រុម LINE ។ សមាជិកម្នាក់ៗនៃក្រុមត្រូវចំណាយសម្រាប់កញ្ចប់មួយដើម្បីមើលរឿងអាសអាភាស ដែលមានតម្លៃចន្លោះពី ១៥០បាតទៅ៥០០ បាត។

លើសពីនេះទៀតលោកក៏ជឿថា មានសមាជិកច្រើនទៀតពាក់ព័ន្ធនឹងសង្វៀនពេស្យាចារ ជាងក្មេងប្រុសស្រីទៅទៀត។ខណៈលោកបានបន្ថែមថា ការស៊ើបអង្កេត នឹងត្រូវធ្វើឡើងដើម្បីរកឃើញក្រុមក្មេងទំនើងដែលនៅសល់។
យ៉ាងណាមិញ ដំបូងឡើយជនសង្ស័យត្រូវបានចោទប្រកាន់ពីបទកែច្នៃរូបភាពអាសអាភាសកុមារ ដើម្បីជាប្រយោជន៍ផ្លូវភេទដល់ខ្លួន ឬអ្នកដ៏ទៃ ដែលនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ ពិន័យជាប្រាក់រហូតដល់ ១០ ម៉ឺនបាត ឬទាំងសងខាង យោងតាមមាត្រា ២៨៧ នៃក្រមព្រហ្មទណ្ឌ។ ក្មេងជំទង់រូបនេះក៏ប្រឈមនឹងការចោទប្រកាន់ពីបទបង្ហោះរូបអាសអាភាសរបស់កុមារតាមអ៊ីនធឺណិត ដែលសាធារណជនអាចចូលមើលបាន។ ការផាកពិន័យនេះនឹងត្រូវជាប់ពន្ធនាគាររហូតដល់ប្រាំឆ្នាំ ពិន័យជាប្រាក់រហូតដល់ ១០០,០០០បាត ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បុត្រា ៤អង្គរបស់ស្ដេចថៃ Maha Vajiralongkorn ដែលនិរទេសទៅអាមេរិក បច្ចុប្បន្នកាន់មុខតំណែងសំខាន់អ្វីខ្លះ?
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


