ជីវិតកម្សាន្ដ
សៃ ហ្វុន ប្រកាសថា នេះជាឆ្នាំចុងក្រោយក្នុងការប្រកួតវិស័យបវរកញ្ញា
បវរកញ្ញាភេទទី៣ កម្ពុជា កញ្ញា សៃ ហ្វុន ដែលជាម្ចាស់មកុដ Miss Queen Cambodia 2020 បានប្រកាសពីជំហររបស់ខ្លួនថា ឆ្នាំនេះគឺជាឆ្នាំចុងក្រោយរបស់ខ្លួនក្នុងការចូលប្រកួតក្នុងវិស័យបវរកញ្ញា ខណៈនាងក៏បានសន្យាថានឹងធ្វើឱ្យអស់ពីសមត្ថភាព។

បវរកញ្ញាភេទទី៣ កញ្ញា សៃ ហ្វុន បច្ចុប្បន្នបានលេចវត្តមានក្នុងការចូលរួមប្រឡងជាថ្មីនៅក្នុងកម្មវិធីប្រឡងសម្រស់ Miss universe Cambodia2023 បន្ទាប់ពីកម្មវិធីមួយនេះបានបើកឱកាសសម្រាប់អ្នកភេទទី៣ ដើម្បីប្រកួតប្រជែងដណ្ដើមមកុដ។ យ៉ាងណាពេលនេះ សៃ ហ្វុន បានត្រៀមខ្លួនដោយភាពជឿជាក់ក្នុងការប្រកួតដណ្ដើមយកមកុដនៅក្នុងឆ្នាំចុងក្រោយសម្រាប់ខ្លួននាងផ្ទាល់។
ស្របពេលនេះដែរ សៃ ហ្វុង ក៏បានប្រកាសបញ្ជាក់ថា
«ឆ្នាំនេះជាឆ្នាំចុងក្រោយរបស់ខ្ញុំក្នុងការចូលប្រកួតក្នុងវិស័យបវរកញ្ញានៅក្នុងវេទិកាមួយនេះ ខ្ញុំសន្យាថានឹងធ្វើឱ្យអស់ពីសមត្ថភាព អរគុណសម្រាប់ក្ដីស្រឡាញ់ពីអ្នកទាំងអស់គ្នាមកកាន់ខ្ញុំ តាំងពីចាប់ផ្ដើមរហូតមកដល់ពេលនេះ, road To Miss universe Cambodia 2023»។


ជាមួយគ្នានេះដែរ អ្នកគាំទ្របានបង្ហាញការលើកទឹកចិត្ត និងលើកឡើងថា លទ្ធផលបែបណាមិនសំខាន់ទេ សំខាន់ពេលនេះបានឈរឈ្មោះជាបេក្ខភាព MISS UNIVERSE ដំបូងគេបង្អស់នៅកម្ពុជា។
គួររម្លឹកដែរថាបវរកញ្ញាភេទទី ៣ កម្ពុជា សៃ ហ្វុន កន្លងមកក៏ធ្លាប់ចេញទៅប្រកួតនៅលើឆាកអន្តរជាតិក្នុងការដណ្ដើមមកុដនៃការប្រកួតបវរកញ្ញាភេទទី៣ អន្តរជាតិ Miss International Queen Pageant ឆ្នាំ២០២២៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


