Connect with us

ព័ត៌មានជាតិ

ក្រោយក្លាយជានាយករដ្ឋមន្រ្តីផ្លូវការ ឯកឧត្តម ហ៊ុន ម៉ាណែត នឹងត្រូវអញ្ជើញទៅប្រទេស២ជាចាំ​បាច់

បានផុស

នៅ

ក្រោយក្លាយជានាយករដ្ឋមន្ត្រីកម្ពុជាថ្មីផ្លូវការនៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងត្រូវអញ្ជើញទៅកាន់ប្រទេស២ជាចាំបាច់ដែលអាចជាទសស្សនកិច្ចការងារផង និងជាទស្សនកិច្ចផ្លូវការក្នុងពេលតែមួយផង។ ប្រទេសទាំង២នេះ គឺឥណ្ឌូនេស៊ី និងសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ដែលរៀបចំចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងទីក្រុងហ្សាកាតា។ ការអញ្ជើញទៅចូលរួមនេះ គឺនៅក្នុងក្របខណ្ឌដែលប្រទេសកម្ពុជាជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន។

បន្ទាប់ពីនេះ នាយករដ្ឋមន្ត្រីកម្ពុជានីតិកាលទី៧របស់កម្ពុជា នឹងត្រូវធ្វើដំណើរទៅចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាតិលើកទី៧៨ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០២៣ នៅក្នុងទីក្រុងញូញ៉ក សហរដ្ឋអាមេរិកដែលការចូលរួមនេះ គឺស្ថិតក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិ។

ដោយឡែក បន្ទាប់ពីបញ្ចប់បេសកកម្មចំនួន២ធំៗនៅក្នុងខែកញ្ញា ហើយជាការឆ្លើយតបនឹងការអញ្ជើញរបស់លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា នឹងត្រូវធ្វើដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិន ដើម្បីចូលរួមខួបលើកទី១០ នៃគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ នៅពាក់កណ្ដាលខែតុលា ឆ្នាំ២០២៣ ខាងមុខ៕ 

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម