ព័ត៌មានអន្ដរជាតិ
EU អនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន AstraZeneca
ប្រធានគណៈកម្មាធិការអឺរ៉ុបលោកស្រី Ursula von der Leyen បានប្រកាសនៅថ្ងៃសៅរ៍ទី៣០ ខែមករានេះថា វ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ក្រុមហ៊ុន AstraZeneca និង សកលវិទ្យាល័យ Oxford ត្រូវបានអនុញ្ញាតសម្រាប់ទីផ្សារអឺរ៉ុប, ប៉ុន្មានម៉ោងបន្ទាប់ពីនិយតករឱសថរបស់ប្លុកនេះ ផ្តល់ការយល់ព្រម។

ខណៈដែលមានជម្លោះកាន់តែខ្លាំងរវាងទីក្រុងប្រ៊ូសសែលនិងក្រុមហ៊ុន AstraZeneca ជុំវិញការពន្យាពេលផលិតកម្ម លោកស្រី Von der Leyen បានបង្ហោះ Twitter ថា “ខ្ញុំរំពឹងថា ក្រុមហ៊ុននឹងផ្តល់ជូននូវថ្នាំចំនួន៤០០លានដូស”។
នេះគឺជាវ៉ាក់សាំងទីបីដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ នៅក្នុងប្លុកមាន២៧ប្រទេស បន្ទាប់ពីវ៉ាក់សាំងជាគូប្រជែងដែលផលិតដោយក្រុមហ៊ុន Pfizer-BioNTech និង Moderna។

ស្របពេលដែលពិភពលោកកំពុងពុះពារទប់ទល់នឹងរោគរាតត្បាត ការចាក់វ៉ាក់សាំងកំពុងត្រូវបានធ្វើឡើងនៅក្នុងសហភាពអ៊ឺរ៉ុប។
ទន្ទឹមនឹងនេះ វ៉ាក់សាំងបេក្ខជនចំនួន២៣៦កំពុងត្រូវបានបង្កើតឡើងនៅទូទាំងពិភពលោក ដោយក្នុងនោះមានចំនួន៦៣កំពុងស្ថិតក្នុងដំណាក់កាលធ្វើតេស្តព្យាបាលនៅតាមបណ្តាប្រទេសនានារួមមានអាល្លឺម៉ង់ ចិន រុស្ស៊ី អង់គ្លេសនិងសហរដ្ឋអាមេរិក៕
ប្រែសម្រួលដោយ៖ Vann Vann
ចុចអាន៖ EU ត្រៀមប្រើវិធានការក្តៅលើក្រុមហ៊ុនវ៉ាក់សាំង AstraZeneca ចំពេលមានជម្លោះជាមួយគ្នា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


