Connect with us

ព័ត៌មានអន្ដរជាតិ

EU ត្រៀមប្រើវិធានការក្តៅលើក្រុមហ៊ុនវ៉ាក់សាំង AstraZeneca ចំពេលមានជម្លោះជាមួយគ្នា

បានផុស

នៅ

សហភាពអ៊ឺរ៉ុបបានព្រមានថា ខ្លួននឹងរឹតបន្តឹងច្បាប់លើការនាំចេញវ៉ាក់សាំងកូវីដ ចំពេលមានជម្លោះជាមួយក្រុមហ៊ុន AstraZeneca ជុំវិញការកាត់បន្ថយការផ្គត់ផ្គង់តាមការគ្រោងទុកទៅឲ្យប្លុកដែលមានសមាជិក២៧ប្រទេសមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្នងការសុខាភិបាលលោកស្រី Stella Kyriakides បាននិយាយថា EU នឹងចាត់វិធានការណាមួយដែលចាំបាច់ដើម្បីការពារពលរដ្ឋរបស់ខ្លួន។

កាលពីសប្តាហ៍មុន ក្រុមហ៊ុន AstraZeneca បានប្រាប់ EU ថា ខ្លួនខកខានចំពោះគោលដៅផ្គត់ផ្គង់របស់ខ្លួនដោយសារតែបញ្ហាផលិតកម្ម។

EU ត្រូវបានគេរិះគន់ចំពោះការចែកចាយយឺតយ៉ាវនូវវ៉ាក់សាំងដែលខ្លួនទិញក្នុងនាមរដ្ឋជាសមាជិកទាំងអស់។

ជម្លោះនេះក៏អាចប៉ះពាល់ដល់ការផ្គត់ផ្គង់ទៅចក្រភពអង់គ្លេសនូវវ៉ាក់សាំង Pfizer-BioNTech ដែលបង្កើតឡើងដោយសហរដ្ឋអាមេរិកនិងអាឡឺម៉ង់ផងដែរ។

កម្មវិធីចាក់ថ្នាំបង្ការនៅក្នុងសមាជិក EU មួយចំនួនត្រូវបានបន្ថយល្បឿនរួចទៅហើយដោយសារតែការកាត់បន្ថយនូវការផ្តល់វ៉ាក់សាំងរបស់ Pfizer-BioNTech ខណៈប្រទេសមួយចំនួនបានគំរាមចាត់វិធានការតាមផ្លូវច្បាប់។

លោកស្រី Kyriakides បានបង្ហោះ Twitter ថា កិច្ចពិភាក្សាកាលពីថ្ងៃចន្ទជាមួយក្រុមហ៊ុន AstraZeneca បានបង្ហាញលទ្ធផលមិនពេញចិត្តដោយសារការខ្វះភាពច្បាស់លាស់និងការពន្យល់មិនគ្រប់គ្រាន់។

លោកស្រី Kyriakides និយាយថា EU បានស្នើសុំផែនការលម្អិតអំពីការចែកចាយវ៉ាក់សាំងហើយកិច្ចប្រជុំបន្ទាប់ជាមួយក្រុមហ៊ុន AstraZeneca នឹងត្រូវធ្វើឡើងនៅថ្ងៃពុធស្អែកនេះ។

កាលពីសប្តាហ៍មុន ក្រុមហ៊ុន AstraZeneca បាននិយាយថា បញ្ហាផលិតកម្មមានន័យថា ចំនួនដូសដំបូងដែលអាចផ្តល់ទៅឲ្យរដ្ឋជាសមាជិក EU នឹងទាបជាងការរំពឹងទុក។

យោងតាមមន្រ្តីមិនបញ្ចេញឈ្មោះម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ក្រុមហ៊ុន AstraZeneca គ្រោងនឹងចែកចាយវ៉ាក់សាំងចំនួន៨០លានដូសទៅឲ្យប្រទេសទាំង២៧នៅត្រឹមខែមីនា។

ក្រុមមន្រ្តីមិនបានបញ្ជាក់ជាសាធារណៈថាតើកង្វះខាតធំប៉ុនណានោះទេ ប៉ុន្តែមន្ត្រីរូបនោះបានប្រាប់ Reuters ថា ការចែកចាយនឹងត្រូវកាត់បន្ថយមកត្រឹម៣១លានដូសពោលគឺ៦០ភាគរយនៅក្នុងត្រីមាសទី១នៃឆ្នាំនេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ EU ពន្យារពេលអនុម័តវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន AstraZeneca

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម