កីឡា
កម្ពុជា ស្មើ មីយ៉ាន់ម៉ា ១-១ ពាន AFF U-23
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំបានត្រឹមស្មើ យុវជនមីយ៉ាន់ម៉ា ដោយលទ្ធផល ១-១ ក្នុងពានរង្វាន់ AFF U23 Championship 2023 សម្រាប់ការប្រកួតសន្សំពិន្ទុវគ្គទី២ក្នុងពូល នៅប្រទេសថៃ។

ការប្រកួតវគ្គទី១ ក្រុមទាំងពីរមានឱកាសសម្រុកគ្នាទៅវិញទៅមកដូចគ្នា ប៉ុន្តែក្រុមកម្ពុជាជាអ្នករកបានគ្រាប់បាល់ដោយកីឡាករ គង់ លីហ៊ួ ស៊ុតផុតដៃអ្នកចាំទីមីយ៉ាន់ម៉ាចូលទីនៅនាទីទី១៣ ដើម្បីនាំមុខ ០-១។
បន្ទាប់មក ក្រុមមីយ៉ាន់ម៉ាបានព្យាយាមដាក់សម្ពាធយ៉ាងខ្លាំង ប៉ុន្តែខ្សែការពារ និងអ្នកចាំទីកម្ពុជាធ្វើបានល្អដោយមិនបណ្តោយឲ្យមីយ៉ាន់ម៉ាស៊ុតចូលបានឡើយ។ ជាមួយគ្នានេះ ក្រុមកម្ពុជាទទួលបានបាល់ដាច់មាត់ឆ្ពោះទៅមុខទីរបស់មីយ៉ាន់ម៉ា ប៉ុន្តែខ្សែការពារមីយ៉ាន់ម៉ាបានទាញឲ្យដួល ហើយអាជ្ញាកណ្តាលមិនផ្តល់ការពិន័យដល់កម្ពុជា។

សម្រាប់ការប្រកួតវគ្គទី២ មីយ៉ាន់ម៉ាបានព្យាយាមដាក់សម្ពាធយ៉ាងខ្លាំង ហើយនៅចុងម៉ោងមីយ៉ាន់ម៉ាបានបំប៉ោងសំណាញ់ទីរបស់កម្ពុជាបានសម្រេចដើម្បីតាមស្មើ ១-១។
ប្រកួតបន្ទាប់ កម្ពុជាប្រកួតជាមួយក្រុមខ្លាំងថៃ ខណៈមីយ៉ាន់ម៉ាប្រកួតជាមួយ ព្រុយណេ៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?