ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ «កិច្ចការឆ្ពោះទៅអនាគតរបស់យើង ជាការបន្តបេសកកម្មរបស់ថ្នាក់ដឹកនាំមុនៗ»
ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លើកឡើងថា កិច្ចការឆ្ពោះទៅអនាគត គឺជាការបន្តបេសកកម្មរបស់ថ្នាក់ដឹកនាំមុនៗ ដែល ឯកឧត្ដម និងក្រុមការងារទាំងអស់ គិតថា កិច្ចការដែលលោកបានឆ្លងកាត់ មិនសាមញ្ញ និងងាយស្រួលនោះឡើយ។

ការលើកឡើងនេះ ក្នុងឱកាសដែល ឯកឧត្ដម ហ៊ុន ម៉ានី ត្រូវបាន ព្រះមហាក្សត្រ នៃកម្ពុជា តែងតាំងជា «រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ» បន្ទាប់ពីរដ្ឋសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ក្នុងសម័យប្រជុំលើកទី ១ នៃនីតិកាលទី ៧ កាលពីព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣។

ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លើកឡើងថា «កិច្ចការឆ្ពោះទៅអនាគតរបស់យើង គឺជាការបន្តបេសកកម្មរបស់ថ្នាក់ដឹកនាំមុនៗ ដែលយើងខ្ញុំ និងក្រុមការងារទាំងអស់គ្នាគិតថា កិច្ចការដែលលោកបានឆ្លងកាត់ មិនសាមញ្ញ និងងាយស្រួលនោះឡើយ។ ជាងនេះទៅទៀតនោះ កិច្ចការដែលយើងធ្វើបន្ត គឺជាការអនុវត្តតាមទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំឲ្យបានខ្ជាប់ខ្ជួន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល»។

ឯកឧត្ដម ហ៊ុន ម៉ានី មានប្រសាសន៍ថា ជាមហាកិត្តិយស និងជាមោទកភាពដ៏ធំធេង ដែល ឯកឧត្ដម ត្រូវបានផ្ដល់ឱកាស និងសេចក្ដីទុកចិត្ត ទទួលបានភារកិច្ចជា«រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ» នាសម័យប្រជុំពេញអង្គ នៃរដ្ឋសភា នីតិកាលទី ៧ កាលពីព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ នេះ។ លើសពីកិត្តិយស តួនាទីនេះគឺជាការទទួលខុសត្រូវដ៏ធំធេងមួយ ដែលទាមទារនូវការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបំពេញភារកិច្ចជាច្រើនបន្ថែមទៀតជូនប្រទេសជាតិ និងប្រជាជន ជាពិសេសវិស័យមុខងារសាធារណៈ។
ឯកឧត្ដម ហ៊ុន ម៉ានី មានជំនឿទុកចិត្តខ្ពស់ចំពោះមន្ត្រីរាជការទាំងអស់ ដែលបាន និងកំពុងបំពេញការងារនៅក្រសួងមុខងារសាធារណៈ តាំងតែពីការកកើត រហូតមកដល់ពេលបច្ចុប្បន្ន ដ្បិតថានេះជាការទទួលតួនាទី ឬ ជាមុខតំណែងថ្មីក៏ដោយ។
នាឱកាសនោះ ឯកឧត្ដម ហ៊ុន ម៉ានី សូមក្រាបថ្វាយនូវកតញ្ញុតាដ៏ខ្ពង់ខ្ពស់បំផុត និងអំណរព្រះរាជគុណថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សូមថ្លែងអំណរគុណដល់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានផ្ដល់សេចក្ដីទុកចិត្តដល់ ឯកឧត្ដម ដើម្បីទទួលតួនាទី និងភារកិច្ច ដឹកនាំក្រសួងមុខងារសាធារណៈ ស្របពេលជាមួយនឹងការវិវឌ្ឍន៍របស់សង្គម ដែលជានិយាម ឆ្ពោះទៅកាន់តម្រូវការក្នុងការកែទម្រង់ជាចាំបាច់ និងជាបន្តបន្ទាប់។
ជាមួយគ្នានេះ ឯកឧត្ដម ហ៊ុន ម៉ានី និងក្រុមការងារ នៃក្រសួងមុខងារសាធារណៈទាំងអស់ បានប្ដេជ្ញាខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពសហការគ្នាបំពេញភារកិច្ចទាំងអស់នោះ ដើម្បីឧត្ដមប្រយោជន៍ នៃសង្គមជាតិ និងប្រជាជនកម្ពុជា៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


