Connect with us

ជីវិតកម្សាន្ដ

សុខ ជំនោ រិះគន់​ការ​និពន្ធ​មួយចំនួន​ដែល​គ្មាន​ខ្លឹម សារ​ឬ​មូលដ្ឋាន​ទទួលស្គាល់​ពី​ក្រសួង​

បានផុស

នៅ

ភ្នំពេញ ៖ គេ​សង្កេតឃើញ​ទីផ្សារ​ចម្រៀង​បច្ចុប្បន្ន​កាន់​តែ​មានការ​ផុសផុល​ឡើង​ តាមរយៈ​ការ​និពន្ធ​ទំ​នុក​ចម្រៀង​ឬ​បទ​ភ្លេង​ជាដើម ដើម្បី​ដាក់​ផ្សព្វផ្សាយ​ប្រជែង​យក​ទីផ្សារ​គាំទ្រ​ដោយ​គ្មាន​ឆ្លងកាត់​ការត្រួត ពិនិត្យ​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ឡើយ​។

​ដោយសារ​កត់​សម្គាល់ឃើញ​ហេតុផល​នេះ​ហើយ​ ទើប​កវីនិពន្ធ​ល្បីឈ្មោះ​លោក សុខ ជំនោ បាន​ចេញ​មុខ​ធ្វើការ​រិះគន់​ និង​ ចោទ​ជា​សំណួរ​សួរ​ទៅកាន់​អ្នក​និពន្ធ​និង​អ្នកចម្រៀង​ទាំងនោះ​វិញ​ថា​អ្នកនិពន្ធ​ត្រូវ​ចេះ​អ្វីខ្លះ​? សំណួរ​ខ្លី​នេះ​បាន​ធ្វើ​ឲ្យ​មហាជន​និង​អ្នកគាំទ្រ​សម្តែង​ការពេញចិត្ត​គ្រប់គ្នា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែម​ពីនេះ​លោក សុខ ជំនោ បានលើកឡើង​ពី​ទស្សនៈ​របស់ខ្លួន​ទៅលើ​អ្នកគាំទ្រ​មួយចំនួន​ថា អ្នក​ស្តាប់​ចម្រៀង​បច្ចុប្បន្ន​ប្រហែល​មិន​ស្គាល់​ទិដ្ឋាការ​នេះ​ទេ ព្រោះ​សម័យ​ឥឡូវ​ដោយ​គេ​លែង​ផលិត​VC D ទើប​គេ​លែង​ខ្វល់​នឹង​ឆ្លង​សុំ​ទិដ្ឋាការ​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ។

​កវី សុខ ជំនោ បាន​ពន្យល់​ទៀត​ថា ​កាលពី​ជំនាន់​ទិដ្ឋាការ​នៅ​មាន​ប្រសិទ្ធភាព​គឺ​បើ​MV​ណា​មាន​រូប ភាពមិន​ល្អ ឬ ខុស​អក្ខរាវិរុទ្ធ​គឺ​ក្រសួង​មិន​ចេញ​ទិដ្ឋាការ​ឲ្យ​ទេ​។ ចុះ​បច្ចុប្បន្ន ?​បទ​សរសេរ​អក្សរ​ខុស​ប្រើ ពាក្យ​មិន​ត្រូវ​ប្រើ​ភាសា​និយាយ​មក​សរសេរ​គ្មាន​មូល​ដ្ឋា​ន​តើ​អ្នកណា​អ្នក​ចេញមុខ​ទទួលខុសត្រូវ?

​ជុំវិញ​សំណួរ​និង​ការរិះគន់​ពី​សំណាក់​លោក សុខ ជំនោ​ ខាងលើ​នេះ​មិនទាន់​មាន​ការចេញមុខ​បក​ស្រាយ​ពី​ភាគី​ពាក់ព័ន្ធ​ណាមួយ​នៅឡើយ​ទេ​។​ ខណៈ​មតិ​មហាជន​មួយចំនួន​បាន​គាំទ្រ​រិះគន់​ថា​ការនិពន្ធ​ប​ច្ចុប្បន្ន​ឃើញថា​ចម្រៀង​ខ្លះ​គឺ​គ្មាន​ខ្លឹមសារ​ឬ​វិជ្ជាជីវៈ​អប់​រំ​ឡើយ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញមកពីគ្រប់ស្ថាប័ន ចុះពិនិត្យមើលគល់ស្ពានព្រះមុនីវង្សថ្មី​មានស្នាមជ្រុះបេតុង

ព័ត៌មានជាតិ២០ ម៉ោង មុន

កំពង់ផែតម្លៃ ១៥០០ លាន​ដុល្លារ ក្នុងខេត្តកំពត នឹងសម្ពោធដាក់​​ឱ្យប្រើប្រាស់នៅថ្ងៃស្អែកនេះ

សន្តិសុខសង្គម២៣ ម៉ោង មុន

ម្ចាស់ហាងទូរស័ព្ទនៅផ្សារមេមត់ទទួលបានទូរស័ព្ទមួយទឹកគ្រប់ចំនួនពីមន្ត្រីគយវិញ ខណៈអីវ៉ាន់ថ្មីនៅត្រួតពិនិត្យបន្ត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ពូទីន ប្រកាសថា បើប្រទេសណាចង់វាយប្រហារលោកខាងលិច រុស្ស៊ីនឹងជួយអាវុធ

កីឡា៤ ម៉ោង មុន

កំពូលអ្នកប្រដាល់ ប៉ាគីអាវ នឹង​យក​កីឡាករ​កម្ពុជា​ទៅ​ហាត់នៅហ្វីលីពីនឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម