ព័ត៌មានអន្ដរជាតិ
ប្រជាជនរុស្ស៊ី ស៊ូទ្រាំនឹងសីតុណ្ហភាពត្រជាក់បំផុតក្នុងពិភពលោកដើម្បីធ្វើបាតុកម្មប្រឆាំងការចាប់ខ្លួនអ្នករិះគន់លោក Putin
ប្រជាជនរុស្ស៊ីបានស៊ូទ្រាំនឹងសីតុណ្ហភាពដ៏ត្រជាក់ដល់ទៅ -៤១អង្សាសេនៅក្នុងទីក្រុងត្រជាក់បំផុតនៅលើពិភពលោកនិងនៅទូទាំងប្រទេស ដើម្បីប្រឆាំងនឹងការចាប់ខ្លួនអ្នករិះគន់លោក Vladimir Putin។

ក្រុមអ្នកគាំទ្រលោក Alexei Navalny បានរៀបចំព្រឹត្តិការណ៍ជាច្រើនដើម្បីទាមទារឲ្យមានការដោះលែងលោកពីពន្ធនាគារ ហើយមនុស្សប្រហែល៥,០០០នាក់ត្រូវបានចាប់ខ្លួនរួចទៅហើយរួមទាំងភរិយារបស់លោក Navalny ឈ្មោះ Yulia ផងដែរ។

កងទ័ពត្រូវបានគេកោះហៅឲ្យមកជួយប៉ូលិសក្នុងទីក្រុង St Petersburg ដែលជាស្រុកកំណើតរបស់លោកប្រធានាធិបតី Putin ខណៈពួកគេកំពុងតស៊ូដើម្បីទប់ទល់នឹងហ្វូងបាតុករ។

ឧស្ម័នបង្ហូរទឹកភ្នែកត្រូវបានប្រើនៅក្នុងភាពចលាចលតាមដងផ្លូវអាក្រក់បំផុតមិនធ្លាប់មាន ចាប់តាំងពីលោក Putin ឡើងកាន់អំណាចក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ។

អំពើឃោរឃៅត្រូវបានថតជាប់ក្នុងវីដេអូ នៅពេលប៉ូលិសព្យាយាមបង្ក្រាបក្រុមបាតុករនៅក្នុងទីក្រុង Moscow, St Petersburg និង Vladivostok។

ការតវ៉ាជាច្រើនទៀតត្រូវបានធ្វើឡើងក្នុងទីក្រុង Yakutsk ដែលជាទីក្រុងត្រជាក់បំផុតនៅលើពិភពលោកជាមួយសីតុណ្ហភាពធ្លាក់ចុះដល់ -៤១អង្សាសេ។

ការប្រមូលផ្តុំគ្នាធំៗក៏ត្រូវបានធ្វើឡើងនៅតាមទីក្រុងនានាដូចជា មូស្គូ ផងដែរនិងបានកើតឡើងបន្ទាប់ពីមនុស្សប្រមាណ៤,០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងការប៉ះទង្គិចគ្នាជាមួយប៉ូលិសកាលពីសប្តាហ៍មុន៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Mirror
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


