កីឡា
បាល់ទាត់បុរស-នារីវៀតណាមទទួលបានជោគជ័យបំផុតឆ្នាំ២០២៣
ក្នុងឆ្នាំ២០២៣ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមទាំងបុរសនិងនារីទទួលបានជោគជ័យខ្លាំងបំផុត បន្ទាប់ពីក្រុម២៣ឆ្នាំបានឈ្នះជើងឯកពាន AFF U23 Championship កាលពីថ្ងៃទី២៦ ខែសីហានេះនៅប្រទេសថៃ។

ក្រុមបាល់ទាត់នារីវៀតណាមក្នុងឆ្នាំ២០២៣ នេះបានបង្កើតកំណត់ត្រាជាប្រវត្តិសាស្រ្តរបស់ខ្លួនដោយបានឆ្លងទៅដល់ជុំផ្តាច់ព្រ័ត្រ ជើងឯកបាល់ទាត់នារីពិភពលោកឆ្នាំ ២០២៣ ដែលប្រទេសអូស្រ្តាលី និងនូវែលសេឡង់ ធ្វើជាសហម្ចាស់ផ្ទះ។
ស្ថិតក្នុងពូល E ក្រុមនារីវៀតណាមជួបក្រុមខ្លាំងសហរដ្ឋអាមេរិក ហូឡង់ និងព័រទុយហ្គាល់។ ឆ្លងកាត់ការប្រកួត៣លើកក្នុងពូល ក្រុមវៀតណាមចាញ់ទាំង៣ប្រកួត និងមិនអាចរកគ្រាប់បាល់បញ្ចូលដៃគូសូម្បី១គ្រាប់។

ទោះបីជាយ៉ាងណា នេះក៏ជាការបោះជំហានមួយដ៏ធំរបស់ក្រុមបាល់ទាត់នារីវៀតណាមដែលបានឡើងដល់ជុំផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោកនារី ក្នុងនាមជាក្រុមមួយក្នុងតំបន់អាស៊ានដែលមានក្រុមនារីហ្វីលីពីនទៅជាមួយផង។
ជាមួយគ្នានេះ ក្រុមបាល់ទាត់នារីវៀតណាមបានឈ្នះមេដាយមាសពីកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ចំណែក ក្រុមបាល់ទាត់បុរសវៀតណាមអាយុក្រោម២៣ បានឈ្នះជើងឯក AFF U23 Championship ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះ ក្រោយយកឈ្នះក្រុមឥណ្ឌូណេស៊ី ក្នុងវគ្គទាត់បាល់ប៉េណាល់ទីកាត់សេចក្តីក្នុងលទ្ធផល ៦-៥ ក្រោយស្មើគ្នា ០-០ អស់រយៈពេល ១២០នាទី។
នេះក៏ជាការឈ្នះជើងឯក AFF U23 លើកទី២ របស់ក្រុមជម្រើសជាតិវៀតណាមអាយុក្រោម២៣ឆ្នាំ បន្ទាប់ពីធ្លាប់ឈ្នះកាលពីឆ្នាំ២០២២នៅលើទឹកដីកម្ពុជា។
ក្នុងកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ក្រុមបាល់ទាត់បុរសវៀតណាមទទួលបានមេដាយសំរិទ្ធ ក្រោយយកឈ្នះក្រុមមីយ៉ាន់ម៉ា ដោយលទ្ធផល ៣-១។

ដូច្នេះនៅឆ្នាំ២០២៣ ក្រុមបាល់ទាត់វៀតណាមទាំងបុរសនិងនារីគឺជាក្រុមអាស៊ានដែលទទួលបានជោគជ័យបំផុតក្នុងការប្រកួតលើឆាកអន្តរជាតិ៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


