ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ាណែត ៖ កិច្ចការស្នូលមួយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី គឺការបង្កើតការងារ និងអាជីពដល់ពលរដ្ឋ
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិថ្មី នឹងបន្តកិច្ចការស្នូលសំខាន់មួយ នោះគឺការបង្កើតការងារ និងអាជីពដល់ប្រជាពលរដ្ឋ។

ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-និយោជិត តាមរោងចក្រ សហគ្រាសចំនួន ១៨.០០០នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣នេះ។
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការជួបជុំជាមួយកម្មករ-និយោជិតនៅថ្ងៃនេះ មានគោលបំណងពីរ។ ទីមួយ. អរគុណដល់កម្មករ-និយោជិត ដែលបានខិតខំបំពេញការងារ និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជំនះភ្លុកទឹកភ្លុកដី នាពេលថ្មីៗកន្លងទៅនេះ។ ទីពីរ. គឺការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ក្នុងការបន្តការកសាងសមិទ្ធផលជូនប្រជាពលរដ្ឋ ជាពិសេសកម្មករ-និយោជិត។
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងបែបនេះថា «ព្រោះរាជរដ្ឋាភិបាលយើងធ្វើដើម្បីអី ធ្វើការដើម្បីបម្រើប្រទេសជាតិ ហើយប្រទេសជាតិគឺអីជាមូលដ្ឋាន គឺប្រជាជន បើឲ្យប្រទេសជាតិរឹងមាំ ប្រទេសជាតិរីកចម្រើន ប្រទេសជាតិរក្សាបាននូវសាមគ្គី ឯកភាពផ្ទៃក្នុង ត្រូវតែថែរក្សាប្រជាពលរដ្ឋ ឲ្យប្រជាពលរដ្ឋរឹងមាំ»។
ក្នុងនោះដែរ កិច្ចការស្នូលមួយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី គឺការបង្កើតការងារ និងអាជីពដល់ប្រជាពលរដ្ឋ។ «ហើយកិច្ចការស្នូលមួយ គឺការបង្កើតការងារ និងបង្កើតនូវអាជីព ដើម្បីឲ្យគាត់អាចមានចំណូលខ្លួនឯង នេះហើយគឺជាអ្វីដែលរាជរដ្ឋាភិបាល បានធ្វើ ៤០ឆ្នាំជាង ហើយនឹងបន្តធ្វើទៅទៀត»។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


