ព័ត៌មានជាតិ
កម្ពុជា-ទីម័រខាងកើត ជំរុញការអនុវត្តអនុស្សារណៈនៃការយោគយល់គ្នាស្តីពីពាណិជ្ជកម្មអង្ករ
កម្ពុជា និងទីម័រខាងកើត បានប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការឱ្យមានការរីកចម្រើនបន្ថែមទៀត ជាពិសេសលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម។ ក្នុងនោះភាគីទាំងពីរ បាននិងជំរុញការអនុវត្តអនុស្សារណៈនៃការយោគយល់គ្នាស្តីពីពាណិជ្ជកម្មអង្ករផងដែរ។

ថ្លែងនៅក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងបរិស្ថាន នៃប្រទេសទីម័រខាងកើត លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា លើកទឹកចិត្តឱ្យភាគីទីម័រខាងកើតជំរុញការអនុវត្តអនុស្សារណៈនៃការយោគយល់គ្នាស្តីពីពាណិជ្ជកម្មអង្កររវាងប្រទេសទាំងពីរឱ្យមានប្រសិទ្ធភាពខ្ពស់ និងលើកទឹកចិត្តឱ្យមានការជួបប្រជុំគ្នារវាងវិស័យឯកជននៃប្រទេសទាំងពីរ សំដៅជំរុញកំណើនពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី តាមរយៈការនាំចូលទំនិញកសិផល និងទំនិញសក្តានុពលរបស់កម្ពុជាបន្ថែមទៀត។ លើសពីនេះ លោកស្រីរដ្ឋមន្រ្តី បានបញ្ជាក់សារជាថ្មីនូវការគាំទ្ររបស់កម្ពុជា ចំពោះដំណើរការចរចារបស់ប្រទេសទីម័រខាងកើតក្នុងការចូលជាសមាជិកអាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោកពេញសិទ្ធ ផងដែរ។

លោក Francisco Kalbuadi Lay ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងបរិស្ថានប្រទេសទីម័រខាងកើត បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលទីម័រខាងកើត ក្នុងការជំរុញឱ្យអនុវត្តអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីពាណិជ្ជកម្មអង្កររវាងប្រទេសទាំងពីរឱ្យបានពេញលេញ និងមានប្រសិទ្ធភាពខ្ពស់។
លោកឧបនាយករដ្ឋមន្រ្តីទីម័រខាងកើត បានសង្កត់ធ្ងន់ថា នឹងជំរុញឱ្យមានជំនួបរវាងវិស័យឯកជននៃប្រទេសទាំងពីរ តាមរយៈការរៀបចំផែនការរៀបចំវេទិកាសេដ្ឋកិច្ចនាពេលដ៏ខ្លីខាងមុខនេះ ហើយនឹងអញ្ជើញកម្ពុជា និងប្រទេសជាសមាជិកអាស៊ាន ចូលរួមផងដែរ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


