ព័ត៌មានជាតិ
សម្ដេចពិជ័យសេនា ផ្ដាំផ្ញើ ប្រធានគណបក្សប្រជាជនខេត្តសៀមរាបថ្មី សហការល្អគ្រប់ស្ថាប័ន
សម្ដេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណៈកម្មាធិការ កណ្តាល ចុះជួយមូលដ្ឋានខេត្តសៀមរាប បានផ្ដាំផ្ញើ ដល់ប្រធានថ្មី នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប យកចិត្តទុកដាក់ខ្ពស់ និងកិច្ចសហការល្អជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ។

ការថ្លែងនេះ ធ្វើក្នុងឱកាស សម្ដេចពិជ័យសេនា បានអញ្ជើញប្រកាសតែងតាំង លោក ប្រាក់ សោភ័ណ្ឌ ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប ជំនួស លោក ទៀ សីហា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ។ លោក ប្រាក់ សោភ័ណ្ឌ ជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ត្រូវបាន សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្រេចតែងតាំងដំឡើងឋានៈជាប្រធាន គណៈកម្មាធិការគណបក្សខេត្តសៀមរាប។

សម្តេចពិជ័យសេនា ទៀ បាញ់ ស្នើប្រធានគណបក្សខេត្ត ត្រូវផ្តោតលើការងារកសាងកម្លាំងថ្មី និងពង្រីកបន្ថែមនូវសមាជិកគណបក្សបន្តទៀត ជាពិសេសក្នុងស្រទាប់យុវជន គឺសំដៅឈានទៅយកភាពឈ្នះ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅអាណត្តិបន្តបន្ទាប់ របស់គណបក្សប្រជាជនកម្ពុជា សម្រាប់បន្តអាណត្តិដឹកនាំប្រទេស ដើម្បីថែរក្សសន្តិភាព និងការអភិវឌ្ឍ មានការរីកចម្រើនបន្តទៅមុខទៀត។

សម្តេចពិជ័យសេនា ទៀ បាញ់ បានជំរុញ ប្រធានគណបក្សខេត្ត យកចិត្តទុកដាក់ខ្ពស់ និងកិច្ចសហការល្អជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តផែនការណែនាំ និងគោលការណ៍របស់រាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្ត ចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់អភិវឌ្ឍ រុនតាឯក និង ពាក់ស្នែង ដោយត្រូវគិតគូរជីវភាពរស់នៅរបស់ពួកគាត់ផងដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ សមាជិកសមាជិកាគណបក្សទាំងអស់ ដែលមានវត្តមានក្នុងពិធីប្រកាសនេះ។ សម្តេចពិជ័យសេនា បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ បើទោះបីជាប្រទេសជាតិ ស្ថិតក្នុងបរិបទជួបប្រទះបញ្ហា ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក៏ដោយ គឺសម្តេចតេជោ ហ៊ុន សែន ក្នុងតួនាទីជានាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅតែខិតខំពុះពារស្តារឡើងវិញនូវវិបត្តិផ្សេងៗ ជាពិសេសខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាការពារសុខមាលភាព និងអាយុជីវិតប្រជាពលរដ្ឋ រួមនឹងការស្តារសេដ្ឋកិច្ច ឈានទៅបើកដំណើរការប្រទេសជាធម្មតាឡើងវិញ។

សម្តេចពិជ័យសេនា ក្នុងនាមជាអនុប្រធានគណបក្សប្រជាជនកម្ពុជា សូមសម្តែងនូវអំណរគុណដល់សមាជិកសមាជិកា និង ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃគណបក្សប្រជាជនកម្ពុជា ក៏ដូចប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប ដែលបានអញ្ជើញទៅបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា នីតិកាលទី៧ ដើមី្បបន្តកិច្ចដឹកនាំ និងអភិវឌ្ឍប្រទេស មានការរីកចម្រើនលើគ្រប់វិស័យនៅគ្រប់មូលដ្ឋាន។
អត្ថបទ៖ គឿន វេត


-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


