ជីវិតកម្សាន្ដ
ថុល សុភិទិ សន្យាគ្មានលើកទី ២ ក្រោយធ្វើឲ្យគូស្នេហ៍អន់ចិត្តរឿងឱបថើបស្រីផ្សេង
តារាចម្រៀង លោក ថុល សុភិទិ បានចេញមកសុំទោស និងសន្យាមិនធ្វើឲ្យគូស្នេហ៍ខូចចិត្តជាលើកទី ២ ទៀតទេ ក្រោយបែកធ្លាយវីដេអូឱបថើបស្រីផ្សេង រហូតធ្វើឲ្យអ្នកនាង ឡុង ម៉ានីន អន់ចិត្ត ប្រកាសចង់ផ្ដាច់ទំនាក់ទំនងស្នេហា។

តាមរយៈសំណេរដែលរៀបរាប់ភ្ជាប់រូបភាពផ្អែមល្ហែម លោក ថុល សុភិទិ បានបញ្ជាក់ឲ្យដឹងទាំងព្រឹកថ្ងៃទី ៣០ ខែសីហា នេះថា «បងដឹងថា អូនឈឺហើយ ដោយសារបងសន្យា តែធ្វើមិនបាន បងធ្វើដោយសារតួនាទី លើកក្រោយបងសុខចិត្តពិបាកខ្លួនឯង បងមិនឲ្យអូនខូចចិត្តលើកទី ២ ឡើយ កុំគិតច្រើនណាមនុស្សល្អរបស់បង ក្ដីស្រលាញ់របស់មនុស្សម្នាក់ៗ មិនមែនផ្អែមល្ហែមរហូតទេ វាតែងតែមានអាក្រក់ ល្អ ស ខ្មៅ គឺត្រូវតែមាន»។

តារាចម្រៀង សុភិទិ បាននិយាយស្នើចិត្តអ្នកគាំទ្រដែរថា «កុំធុញពួកខ្ញុំអ្វី ខ្ញុំដឹងថាមិនមែនតែពួកខ្ញុំទេដែលជួបបញ្ហាបែបនេះ គ្រាន់តែបញ្ហាវាកើតឡើងផ្សេងៗ គ្នា មនុស្សណាមិនចេះខុស មនុស្សណាដែលគ្រប់ដប់ គ្មានទេ ប៉ុន្តែអ្វីដែលសំខាន់គឺទទួលស្គាល់កំហុសខ្លួនឯង ខ្ញុំដឹងខ្ញុំអ្នកខុស ខ្ញុំមិនគោរព តាមការសន្យារបស់គាត់»។

ថុល សុភិទិ បាននិយាយបន្ថែមថា «ទោះជាយ៉ាងណា មិនថោកអ្វីហ្នឹងលួងមនុស្សខ្លួនឯងស្រលាញ់ទេ..វាគឺជាការផ្ដល់តម្លៃទៅឲ្យគាត់វិញទេ…»។ លោក ថុល សុភិទិ បញ្ជាក់ឲ្យដឹងតាមសារដោយខ្លីថា លោកផុសទាំងព្រឹកនេះក្រែងលោគូស្នេហ៍ឃើញសំណេរលោកហើយគាត់ត្រជាក់ចិត្តខ្លះ។

សូមជម្រាបថា កាលពីថ្ងៃម្សិលមិញមានការបង្ហោះចែករំលែកវីដេអូរបស់តារាចម្រៀងលោក ថុល សុភិទិ ក្នុងសកម្មភាពសម្ដែងឱបថើបកៀកកើយជាមួយនារីផ្សេងយ៉ាងផ្អែមល្ហែម ធ្វើឲ្យគូស្នេហ៍អ្នកនាង ឡុង ម៉ានីន កើតចិត្តប្រច័ណ្ឌ រហូតចេញសារជាបន្តបន្ទាប់ ដោយចង់ផ្ដាច់ស្នេហ៍ជាមួយលោក សុភិទិ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


