កីឡា
អតីតគ្រូធំលោក Park Hang-Seo បើកសាលាបាល់ទាត់នៅវៀតណាម
អតីតគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម លោក Park Hang-seo កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ បានបើកសម្ពោធសាលាបាល់ទាត់ដើម្បីអភិវឌ្ឍថ្នាលយុវជនបាល់ទាត់គ្រប់កម្រិតនៅប្រទេសវៀតណាម។

«សាលាបាល់ទាត់អន្តរជាតិ Park Hang Seo» មានគោលដៅអភិវឌ្ឍបាល់ទាត់នៅប្រទេសវៀតណាមចាប់ពីកម្រិត អាយុ៧ឆ្នាំ ៩ឆ្នាំ ១១ឆ្នាំ ១៣ឆ្នាំ និង១៥ឆ្នាំ។
ក្នុងពិធីសម្ពោធនោះ លោក Park បាននិយាយថា សារសំខាន់នៃការអភិវឌ្ឍបាល់ទាត់គឺផ្តើមចេញពីការបណ្តុះបណ្តាលថ្នាលយុវជនដែលនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់អនាគតបាល់ទាត់វៀតណាម។

នៅក្នុងពិធីសម្ពោធនេះក៏មានការចូលរួមពីលោក Tran Quoc Tuan ប្រធានសហព័ន្ធកីឡាបាល់ទាត់វៀតណាម និងលោក Mai Duc Chung គ្រូបង្វឹកក្រុមបាល់ទាត់នារីជម្រើសជាតិវៀតណាម។
លោក Park Hang Seo ដែលកើតនៅឆ្នាំ១៩៥៧ធ្លាប់ជាជំនួយការគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងដែលបានជួយក្រុមជម្រើសជាតិកូរ៉េខាងត្បូងឡើងដល់ជុំផ្តាច់ព្រ័ត្រជើងឯកពិភពលោកកាលពីឆ្នាំ២០០២។

លោកបានដឹកនាំក្រុមជម្រើសជាតិវៀតណាមពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ ដោយបានជួយក្រុម U23 វៀតណាមទទួលបានជើងឯករងពាន AFC U-23 Championship ឆ្នាំ២០១៨, ឈ្នះមេដាយមាសស៊ីហ្គេម២លើក និងឈ្នះជើងឯកអាស៊ាន AFF Cup ឆ្នាំ២០១៨ និងឡើងទៅដល់វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ Asian Cup ឆ្នាំ២០១៩៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


