កីឡា
ប៉ាពូអាស៊ីនូវែលហ្គីណេ ប្រឈមទណ្ឌកម្ម ក្រោយអវត្តមានវគ្គជម្រុះបាល់ទាត់អូឡាំពិក
ក្រុមបាល់ទាត់ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ អាចប្រឈមមុខនឹងការដាក់ទណ្ឌកម្មពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បន្ទាប់ពីខកខានក្នុងការបង្ហាញខ្លួនបើកឆាកក្នុងវគ្គជម្រុះអូឡាំពិក លើប្រភេទកីឡាបាល់ទាត់បុរស ប្រចាំតំបន់អូសេអានី (OFC) សម្រាប់កីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ២០២៤ នៅប្រទេសនូវែលសេឡង់ ដោយពួកគេអះអាងថា “មិនអាចធ្វើដំណើរ” ទៅកាន់ទីក្រុង Auckland បាន។

ក្រុមនេះត្រូវប្រកួតជាមួយនឹងនូវែលសេឡង់ នៅកីឡដ្ឋាន Go Media ប៉ុន្តែក្រុមម្ចាស់ផ្ទះត្រូវបានគណៈកម្មការកំណត់ឱ្យទទួលបានជ័យជម្នះក្នុងលទ្ធផល ៣-០ ដោយសារគូប្រកួតមិនបានចូលរួមប្រកួត។
សេចក្តីថ្លែងការណ៍របស់ OFC បានសរសេរថា ៖«សហព័ន្ធកីឡាបាល់ទាត់អូសេអានីសូមណែនាំថា ក្រុមប៉ាពូអាស៊ីនូវែលហ្គីណេ សម្រាប់ការប្រកួតជម្រុះអូឡាំពិក កីឡាបាល់ទាត់វិញ្ញាសាបុរស ប្រចាំទ្វីបអូសេអានី (OFC) មិនអាចធ្វើដំណើរទៅប្រទេសនូវែលសេឡង់បានទេ”។

«យោងតាមបទប្បញ្ញត្តិរបស់ FIFA សម្រាប់ការប្រកួតជម្រុះបឋមនៃការប្រកួតកីឡាបាល់ទាត់អូឡាំពិកនៃព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២៤ បញ្ហានេះនឹងត្រូវបញ្ជូនទៅស្ថាប័នតុលាការពាក់ព័ន្ធរបស់ FIFA»។
ក្រុមប៉ាពូអាស៊ីនូវែលហ្គីណេ នឹងត្រូវប្រកួតជាមួយក្រុមហ្វីជី នៅថ្ងៃសៅរ៍ ថ្ងៃទី០២ ខែកញ្ញា ប៉ុន្តែមើលទៅទំនងជាការប្រកួតនឹងមិនប្រព្រឹត្តទៅទេ ទោះបីជាវាមិនទាន់ត្រូវបានលុបចោលជាផ្លូវការក៏ដោយ។

បន្ទាប់ពីការបញ្ចប់វគ្គចែកពូលនៅថ្ងៃអាទិត្យ (ថ្ងៃទី០៣ ខែកញ្ញា) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងចាប់ផ្តើម ៣ថ្ងៃក្រោយមកមុនពេលវគ្គផ្តាច់ព្រ័ត្រធ្វើឡើងនៅថ្ងៃទី០៩ ខែកញ្ញា។ អ្នកឈ្នះវគ្គផ្តាច់ព្រ័ត្រនឹងទទួលបានកៅអីក្នុងការប្រកួតអូឡាំពិក ២០២៤ (Paris 2024)។
ការប្រកួតដំបូងត្រូវបានសន្មត់ថាត្រូវប្រជែងដោយក្រុមចំនួន ៨ មុនពេលក្រុមអាមេរិកសាម័រ ដកខ្លួននៅថ្ងៃទី០១ ខែសីហា។

ក្រុមនេះត្រូវបានកំណត់ថា នឹងស្ថិតក្នុងពូល A ដូចគ្នានឹងអវត្តមានប៉ាពួញូហ្គីណេ ប៉ុន្តែក្រោយការដកខ្លួន សហព័ន្ធកីឡាបាល់ទាត់ទ្វីបអូសេអានី (OFC) បានបញ្ជូនសមាគមបាល់ទាត់របស់ប្រទេសទៅគណៈកម្មការវិន័យរបស់ FIFA៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insideworldfootball.com
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


