ព័ត៌មានជាតិ
ក្រសួងពាណិជ្ជកម្ម ៖ ប្រេងសាំងធ្លាក់ចុះតម្លៃបន្តិច ខណៈម៉ាស៊ូតបន្តឡើងថ្លៃ
ប្រេងសាំងបានធ្លាក់ចុះតម្លៃ ៥០រៀល មកត្រឹម ៤៦០០រៀល ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតឡើងថ្លៃ ៥០រៀល ស្មើនឹង ៤៧៥០រៀល ដោយតម្លៃនេះ ចាប់អនុវត្តពីថ្ងៃទី ០១-១០ កញ្ញា ឆ្នាំ ២០២៣។ នេះបើតាមការប្រកាសរបស់ក្រសួងពាណិជ្ជកម្ពុជា។

ប្រេងសាំងកម្ពុជា ធ្លាក់ចុះថ្លៃនេះ ស្របពេលដែលតម្លៃប្រេងសាំងពិភពលោកបានធ្លាក់ចុះទាបបន្តិចដែរ កាលពីថ្ងៃពុធ សប្តាហ៍នេះ។ តម្លៃប្រេងឆៅអន្តរជាតិម៉ាក Brent បានជួញដូរនៅតម្លៃ ៨៣.៧៣ ដុល្លារក្នុងមួយបារ៉ែល ពោលធ្លាក់ចុះ ០.១៧ ភាគរយ បន្ទាប់ពីប៉ុន្មានថ្ងៃមុនដាក់លក់ក្នុងតម្លៃ ៨៣.៨៧ ដុល្លារក្នុងមួយបារ៉ែល ។
ចំណែកតម្លៃប្រេងរបស់ក្រុមហ៊ុនអាមេរិក West Texas Intermediate (WTI) ក្នុងរយៈពេលដូចគ្នានេះក៏ធ្លាក់ថ្លៃផងដែរ ពោលលក់ក្នុងតម្លៃ ៧៩.៩៥ ដុល្លារក្នុងមួយបារ៉ែល ធ្លាក់ចុះ ០.១៨ ភាគរយ ក្រោយលក់ក្នុងតម្លៃ ៨០.១០ ដុល្លារក្នុងមួយបារ៉ែល ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ ធ្លាប់បានប្រាប់កម្ពុជាថ្មីថា តម្លៃប្រេងឥន្ធនៈនៅកម្ពុជា ឡើងឬធ្លាក់ចុះថ្លៃ គឺអាស្រ័យលើតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ ព្រោះកម្ពុជា នាំចូលប្រេងពីបរទេស។
បច្ចុប្បន្ននេះប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ គឺបាននាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។ ក្រុមហ៊ុនលក់រាយនៅកម្ពុជា ដែលនាំចូលប្រេងឥន្ធនៈ មានដូចជា ក្រុមហ៊ុនតេលា សូគីម៉ិច ប៉ាប៉ា សាវីម៉ិច លឹមឡុង និងក្រុមហ៊ុនមួយចំនួនទៀត។ ចំណែកក្រុមហ៊ុនបរទេស ដែលនាំចូលប្រេងឥន្ធនៈមកស្រុកខ្មែរ រួមមាន ក្រុមហ៊ុនតូតាល់ កាល់តិច និងក្រុមហ៊ុនភីធីធី។
ក្រសួងពាណិជ្ជកម្ម បានចេញតម្លៃលក់រាយរៀងរាល់ ១០ថ្ងៃម្តង ដើម្បីឆ្លើយតបឱ្យទាន់និន្នាការនៃការប្រែប្រួលថ្លៃប្រេងឥន្ធនៈនៅលើសកលលោក៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង