Connect with us

ព័ត៌មានជាតិ

កិច្ចប្រជុំប្រាក់ឈ្នួលកម្មករឆ្នាំ ២០២៤ ៖ តំណាងកម្មករស្នើសុំដំឡើង ១៥ ដុល្លារ រីឯតំណាងនិយោជកស្នើសុំដំឡើង ១ ដុល្លារ

បានផុស

នៅ

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី ៣ ​បានបន្តបើកកិច្ចប្រជុំពិភាក្សារបស់ខ្លួនជាលើកទី ៣ នៅព្រឹកថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ក្រោមអធិបតីភាពលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការ​ងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីតំណាងកម្មករ-និយោជិត និងតំណាងនិយោជកផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា កិច្ចប្រជុំនៅថ្ងៃនេះ ជាដំបូងគឺភាគីតំណាងរាជរដ្ឋាភិបាល បានជួបពិភាក្សាដាច់ដោយឡែក ជាមួយភាគីខាងតំណាងកម្មករ-និយោជិត និងតំណាងនិយោជក។ បន្ទាប់ពីមកភាគីទាំង ៣ បានបន្តជួបប្រជុំគ្នា ដើម្បីបង្ហាញតួលេខជាជំហានដំបូងរៀងៗខ្លួន សម្រាប់ការដំឡើងប្រាក់ឈ្នួលកម្មករ-និយោជិត ឆ្នាំ ២០២៤។

ក្រោយពីចំណាយពេលជិត ៤ ម៉ោងមក គឺភាគីតំណាងនិយោជកស្នើសុំដំឡើងចំនួន ១ ដុល្លារ។ ចំណែកឯភាគីតំណាងកម្មករ-និយោជិត ស្នើសុំដំឡើងចំនួន ១៥ ដុល្លារ។​ លោក ហេង សួរ ឲ្យដឹងបែបនេះថា «គឺភាគីនិយោជក គាត់បានស្នើសុំឲ្យមានការកើនត្រឹម ១ ដុល្លារ មានន័យថា សម្រាប់ឆ្នាំ ២០២៤ ភាគីនិយោជក ស្នើសុំប្រាក់បៀវត្សរ៍អប្បបរមានេះត្រឹម ២០១ ដុល្លារ ក្នុងមួយខែ ដូចគ្នាដែរ ភាគីបងប្អូនកម្មករ-និយោជិតរបស់យើង គាត់ក៏បានដាក់ចេញនូវតួលេខរួម គឺកើនចំនួន ១៥ ដុល្លារ ដែលវាធ្វើឲ្យសំណើរបស់ភាគីបងប្អូនកម្មករ-និយោជិតរបស់យើងនេះ កើនដល់ ២១៥ ដុល្លារ ក្នុងមួយខែ»។

រដ្ឋមន្ត្រីក្រសួងការងារ បានបញ្ជាក់ថា តួលេខខាងលើនេះ គ្រាន់តែជាជំហរជំហានដំបូងរបស់ភាគីនីមួយៗ ប៉ុណ្ណោះ ដោយនឹងត្រូវមានការប្រជុំពិភាក្សាគ្នាជាបន្តបន្ទាប់ទៀត នាពេលខាងមុខ។​ តែយ៉ាងណាក៏ដោយ លោក ហេង សួរ បានបញ្ជាក់ទៀតថា ការពិភាក្សាប្រាក់ឈ្នួលកម្មករ-និយោជិត សម្រាប់ឆ្នាំ ២០២៤ នឹងត្រូវចេញលទ្ធផលនៅមុនពិធីបុណ្យភ្ជុំបិណ្ឌ ស្របតាមអនុសាសន៍របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម