ព័ត៌មានជាតិ
អភិបាលរងរាជធានី ណែនាំមន្ត្រីឱ្យ ជម្រុះទស្សនៈបរទេសនិយម ជំនួសមកវិញ “ខ្មែរធ្វើបាន”
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានណែនាំឲ្យមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ និងមន្ត្រីរដ្ឋបាលខណ្ឌទាំង១៤ ជម្រុះចោលនៅទស្សនៈបរទេសនិយម ដោយជំនួសមកវិញនៅទស្សនៈ “ខ្មែរធ្វើបាន” “ប្រទេសតូចតែមានបេះដូងធំ”។

ការណែនាំនេះធ្វើឡើង នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នេះ ខណៈលោកអញ្ជើញជាអធិបតីភាព តំណាង លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានភ្នំពេញ ក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពី ការតាក់តែងលិខិតរដ្ឋបាល នៅសាលារាជធានីភ្នំពេញ។

លោក កើត ឆែ មានប្រសាសន៍ថា ក្នុងនាមជាមន្ត្រីរបស់រដ្ឋបាលរាជធានីភ្នំពេញ ទាំងបុគ្គលិកជាប់កិច្ចសន្យា និងបុគ្គលិកពេញសិទ្ធិទាំងអស់ ត្រូវតែខិតខំសិក្សារៀនសូត្រ ពិសេសគឺការរៀនសូត្រលើការតាក់តែង លិខិតរដ្ឋបាលនេះ។ មន្ត្រីរាជការ សុទ្ធតែមានបំណងដើរឆ្ពោះទៅមុខ យ៉ាងហោចណាស់ក៏មានបំណង់ ដើម្បីបម្រើជាតិ។ ដូច្នេះដើម្បីអាចបម្រើជាតិបាន លុះត្រាតែមន្ត្រីជាមនុស្សដែលមានចំណេះដឹង។ កម្ពុជាក៏មានធនធានសម្រាប់ចែករំលែកចំណេះដឹង ទៅដល់មន្ត្រីរបស់យើង។ សូមជម្រុះចោលនូវ ទស្សនៈបរទេសនិយម ជំនួសមកវិញនូវទស្សនៈ “ខ្មែរធ្វើបាន” “ប្រទេសខ្មែរតូចតែមានបេះដូងធំ”។

លោក កើត ឆែ មានប្រសាសន៍បន្តថា៖ “បន្ថែមពីនេះ ក៏ត្រូវជម្រុះចោលឱ្យអស់នូវទស្សនៈចាស់ហើយ មិនបាច់រៀនសូត្រទៀត។ ការសិក្សារៀនសូត្រគឺរៀនមិនចេះចប់នោះទេ។ មន្ត្រីយើងទាំងអស់គឺត្រូវតែជាអ្នកដែលមានចំណេះដឹងខាងផ្នែករដ្ឋបាល។ ថ្ងៃនេះយើងជាមន្ត្រី ថ្ងៃក្រោយយើងអាចក្លាយជាថ្នាក់ដឹកនាំគេ។ ថ្នាក់ដឹកនាំគេ ដាច់ខាតត្រូវតែមានចំណេះដឹង ទើបអាចដឹកនាំគេបាន។ ថ្នាក់ដឹកនាំ បើមិនបានសិក្សារៀនសូត្រទេ គឺជាកំហុសឆ្គងដ៏ធំមួយហើយ”។

លោក កើត ឆែ មានប្រសាសន៍ថា គោលបំណង នៃការបើកវគ្គបណ្តុះបណ្ដាលខាងលើនេះ គឺដើម្បីឱ្យសិក្ខាកាម ជាមន្ត្រី និងបុគ្គលិក នៃរដ្ឋបាលរាជធានីភ្នំពេញ មានសមត្ថភាព និងចំណេះដឹងគ្រប់គ្រាន់ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំតាក់តែងលិខិតរដ្ឋបាល ឱ្យបានត្រឹមត្រូវ ទាំងទម្រង់ និងខ្លឹមសារស្របតាមក្បួនខ្នាតដែលបានកំណត់ និងស្ថានភាពគ្រប់គ្រងរដ្ឋបាលជាក់ស្ដែងរបស់អង្គភាពនីមួយៗ។

គួរបញ្ជាក់ថា លិខិតរដ្ឋបាល ជាលិខិតដែលរៀបចំតាក់តែងឡើងជាលាយលក្ខណ៍អក្សរសម្រាប់ជាមធ្យោបាយទំនាក់ទំនងផ្លូវការរបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាមួយស្ថាប័ន អង្គភាព និងបុគ្គលនានា ក្នុងគោលបំណងជូន ព័ត៌មាន ណែនាំ អញ្ជើញ រាយការណ៍ ផ្សព្វផ្សាយ ឆ្លើយតប ឬ ចាត់តាំងបុគ្គលណាមួយឱ្យទៅបំពេញបេសកកម្ម៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


