KPT+
ជាញឹកញយ យើងយល់ខុសអំពីថ្នាំពេទ្យ ហើយតែងប្រើខុសក្បួន
យើងគ្រប់គ្នាសុទ្ធតែធ្លាប់ឮជាញឹកញាប់ថា ថ្នាំជាអាវុធមុខ២ អាចព្យាបាលនិងសម្លាប់មនុស្សបាន ប្រសិនបើប្រើលើសកំណត់ឬមិនត្រឹមត្រូវតាមវេជ្ជបញ្ជា។ ទន្ទឹមនោះទៀតសោត មកដល់ពេលនេះ នៅតែមានមនុស្សមួយចំនួនតែងយល់ខុសអំពីថ្នាំពេទ្យ ដោយគិតផ្ទុយខុសស្រឡះទៅតាមជំនឿប្រាប់បន្តគ្នាពីមួយជំនាន់ទៅមួយជំនាន់ទៀតផងដែរ។

ខាងក្រោមនេះ គឺជាជំនឿដែលយើងគ្រប់គ្នាតែងយល់ខុសអំពីថ្នាំពេទ្យ៖
១ ថ្នាំចាក់គឺល្អជាងថ្នាំលេបមាត់ ជំនឿនេះជាជំនឿខុស ដោយសារតែប្រភេទថ្នាំដូចគ្នា។ វាមានប្រសិទ្ធភាពដូចគ្នាក្នុងការព្យាបាល។
២ លេបថ្នាំបំបាត់គ្រុនក្តៅជាមុនសិន ដើម្បីកុំឲ្យឈឺទាន់ ការលេបថ្នាំបន្ថយគ្រុនក្តៅមុនពេលអ្នកឈឺ មិនមែនជាគំនិតល្អទេ។ ព្រោះលេបថ្នាំមិនក្តៅខ្លួន វានឹងធ្វើឲ្យរាងកាយទទួលបានសារធាតុគីមីដែលមិនចាំបាច់។ ហើយអាចបណ្តាលឲ្យមានផលប៉ះពាល់ពីថ្នាំ។
៣ ប្រើប្រាស់ថ្នាំដែលមានឥទ្ធិពល ដើម្បីទទួលបានលទ្ធផលព្យាបាលកាន់តែប្រសើរ មិនចាំបាច់ប្រើថ្នាំខ្លាំងពេកទេ។ ប្រសិនបើរាងកាយនៅតែឆ្លើយតបបានល្អទៅនឹងកម្រិតធម្មតាបាន អ្នកគួរបន្តប្រើវាចុះ។
៤ ថ្នាំទាំងអស់គួររក្សាទុកក្នុងទូទឹកកក មិនមែនថ្នាំទាំងអស់គួររក្សាទុកក្នុងទូទឹកកកទេ។ ដោយសារតែប្រភេទថ្នាំនីមួយៗមានស្ថេរភាពខុសៗគ្នា។ ឱសថគួររក្សាទុកតែតាមការណែនាំនៅលើស្លាកឱសថមួយប៉ុណ្ណោះ។
៥ ប្រេងកូឡាឬប្រេងរិត លាបច្រើនឬញឹកញាប់ កាន់តែល្អ វាមិនគួរត្រូវបានធ្វើទេ ព្រោះវាបង្កើនគ្រោះថ្នាក់នៃផលប៉ះពាល់នៃថ្នាំ។ អាចមានការរលាកនៅកន្លែងដែលបានអនុវត្តឬលាបវា។
៦ ឱសថអាស៊ីមានប្រសិទ្ធភាពតិចជាងថ្នាំបរទេស វាជាការយល់ខុស! ព្រោះថា រាល់ថ្នាំដែលត្រូវបានបញ្ចេញត្រូវតែឆ្លងកាត់ដំណើរការត្រួតពិនិត្យស្តង់ដារផលិតកម្ម។ ដូច្នេះវាមានប្រសិទ្ធភាពក្នុងការព្យាបាលដូចគ្នា ប្រសិនបើប្រើត្រឹមត្រូវស្របតាមការណែនាំរបស់ក្រុមគ្រូពេទ្យ។
៧ ការផ្លាស់ប្តូរពណ៌ទឹកនោមមានន័យថា ថ្នាំកំពុងដំណើរការ វាមិនតែងតែដូចនោះទេ! ទឹកនោមមាន២ប្រភេទដែលប្តូរពណ៌ពីថ្នាំ៖
១) ទឹកនោមផ្លាស់ប្ដូរពណ៌ របៀបដែលថ្នាំត្រូវបានផ្លាស់ប្តូរនៅក្នុងខ្លួន ជាធម្មតាមិនបង្កគ្រោះថ្នាក់ទេ។
២) ទឹកនោមផ្លាស់ប្តូរពណ៌ពីផលប៉ះពាល់នៃថ្នាំ។ វាបង្ហាញពីគ្រោះថ្នាក់ និងភាពមិនប្រក្រតីផ្សេងៗទៀតផងដែរ។
ទោះយ៉ាងណាក៏ដោយ ចំណុចយល់ខុសទាំងប៉ុន្មានខាងលើនេះគ្រាន់តែជាការស្រាវជ្រាវជាចំណេះដឹងឲ្យលោកអ្នកបានដឹងបន្ថែមទៀតប៉ុណ្ណោះ! សម្រាប់ការប្រើប្រាស់ថ្នាំ គួរពិភាក្សាជាមួយក្រុមគ្រូពេទ្យជាមុនសិនដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរសម្នាក់ ទិញចានជជុះនៅផ្សារអាមេរិក ក្រោយដេញថ្លៃតម្លៃដល់ទៅ ៧០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


