ព័ត៌មានជាតិ
អគ្គនាយកពន្ធនាគារ ផ្ដល់ការណែនាំ ៥ចំណុចដល់មន្ដ្រីក្នុងការអនុវត្តការងារ
នៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីក្រោមចំណុះអគ្គនាយកដ្ឋានពន្ធនាគារ នៅថ្ងៃទី៦ ខែកញ្ញានេះ លោក ឈន សាណាត អគ្គនាយកថ្មីនៃអគ្គនាយកដ្ឋានពន្ធនាគារ បានដាក់គោលការណ៍ណែនាំដល់មន្ដ្រីក្រោមឱវាទទាំងអស់ក្នុងការយកចិត្តទុកដាក់ខ្ពស់អនុវត្តការងារឱ្យបានជោគជ័យ។

ក្នុងឱកាសនោះ លោក ឈន សាណាត លើកឡើងថា រាជរដ្ឋាភិបាល នីតិកាលទី៧នេះ មានសមាសភាពគណៈរដ្ឋមន្ត្រី ភាគច្រើនជាបញ្ញវន្តវ័យក្មេង ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលជាអ្នកបន្តវេន ពោរពេញដោយកម្លាំងថាមពល ហើយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ លោកថា ដើម្បីឆ្លើយតបការងារក្នុងបរិបទនេះ ចាំបាច់ទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើប្រសិទ្ធភាព គុណភាព និងល្បឿនការងារ ដើម្បីឆ្លើយតបនឹងប្រព័ន្ធការងារបច្ចេកវិទ្យាឌីជីថល។
ជាមួយគ្នានេះ លោកអគ្គនាយក បានរំលឹកអនុសាសន៍របស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពាក់ព័ន្ធលើការងារពង្រឹងស្ថាប័ន និងការធ្វើពិពិធកម្មធនធានមនុស្ស បន្តពង្រឹងសមត្ថភាព អភិបាលកិច្ច និងលើកកម្ពស់គុណភាព នៅតាមបណ្តាអគ្គនាយកដ្ឋាននានា ព្រមទាំងមានផែនការរៀបចំឌីជីថលូបនីយកម្ម នៅក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ។

ដើម្បីអនុវត្តអនុសាន៍ដ៏មានសារៈសំខាន់នេះ លោក ឈន សាណាត បានដាក់ចេញគោលការណ៍ណែនាំចំនួន ៥ចំណុចសម្រាប់ជាការដាស់តឿន និងក្រើនរំលឹកដល់មន្ដ្រីពន្ធនាគារ។ ក្នុងនោះ លោក បានជំរុញការពង្រឹងលើកកម្ពស់ការអនុវត្តច្បាប់ ក៏ដូចជាបន្តយកចិត្តទុកដាក់បង្កើនការយល់ដឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលមានជាធរមាននានា ដើម្បីតម្រង់ទិសការងារដឹកនាំ និងជំនាញ។ មួយវិញទៀតនោះ គឺការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ឈរលើស្មារតីទទួលខុសត្រូវ ភាពម្ចាស់ការលើភារកិច្ចរបស់ខ្លួន និងសាមគ្គីភាពផ្ទៃក្នុង តម្កល់ផលប្រយោជន៍អង្គភាពជាធំ ដើម្បីភាពសុខុដុមនីយកម្មការងារ។
លោកអគ្គនាយកពន្ធនាគារ ក៏ព្រមានចាត់វិធានការម៉ឺងម៉ាត់ចំពោះភាពអសកម្មរបស់មន្រ្តី និងពិនិត្យវាយតម្លៃអំពីគុណវុឌ្ឍិការងារ ដោយឈរលើសច្ចភាព តម្លាភាព និងគោលនយោបាយលើកទឹកចិត្តជូនរង្វាន់។ ជាមួយនឹងការចាត់វិធានការលើមន្ត្រីអសកម្ម លោក ក៏ជំរុញដល់ការបង្ការទប់ស្កាត់សកម្មភាពល្មើសរបស់ជនជាប់ឃុំ យកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាពនៅគ្រប់គោលដៅត្រួតពិនិត្យ និងក្នុងបន្ទប់ឃុំឃាំង គ្រប់គ្រងឱ្យបានម៉ត់ចត់ចំពោះមុខសញ្ញាមេក្លោងជួញដូរគ្រឿងញៀនធំៗ និងប្រភេទបទល្មើសឧក្រិដ្ឋប៉ះពាល់សន្តិសុខជាតិ រួមទាំងមុខសញ្ញាញុះញង់បង្កភាពវឹកវរដល់សន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ ជាពិសេសជនជាប់ឃុំពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យា ដែលមានសមត្ថភាពជំនាញក្នុងការប្រព្រឹត្តបទល្មើស និងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។
បន្ថែមពីនេះ គឺការពង្រឹង និងពង្រីកសមត្ថភាពអនុវត្តមុខងាររបស់មណ្ឌលអប់រំកែប្រែ ដើម្បីលើកស្ទួយកម្មវិធីស្តារនីតិសម្បទា កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ មុខរបរ និងសមាហរណកម្មជនជាប់ឃុំចូលទៅសហគមន៍វិញ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


