ព័ត៌មានជាតិ
ប្រធានមណ្ឌលអប់រំកែប្រែទី១ ជួបជាមួយមន្ត្រីស្ថានទូតកូរ៉េខាងត្បូង ដើម្បីស្វែងរកកិច្ចសហការរវាងភាគីទាំងពីរ
លោកឧត្តមអគ្គារនុរក្ស.១ នុត សវនា អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ បានទទួលជួបពិភាក្សាការងារជាមួយលោក ណាំ សុក យ៉ុន លេខាធិការទី២ និងជាអនុកុងស៊ុលនៃស្ថានទូតកូរ៉េប្រចាំនៅកម្ពុជា ដើម្បីផ្លាស់ប្ដូរយោបល់លើកិច្ចសហការរវាងភាគីទាំងពីរ។

ក្នុងកិច្ចពិភាក្សា ដែលធ្វើឡើងកាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោក នុត សវនា ប្រាប់ទៅកាន់លោក ណាំ សុក យ៉ុន ពីស្ថានភាពទូទៅរបស់មណ្ឌល ក្របខ័ណ្ឌច្បាប់ក្នុងការគ្រប់គ្រង និងការងារស្តារនីតិសម្បទាជនជាប់ឃុំ ទាំងជនជាតិខ្មែរ និងជនបរទេស។ បើតាមលោកប្រធានមណ្ឌល បច្ចុប្បន្ននៅមណ្ឌលអប់រំកែប្រែទី១ គឺមានអ្នកជាប់ឃុំចំនួន ៣៩ជាតិសាសន៍ ដែលកំពុងអនុវត្តទោសក្នុងមណ្ឌល ក្នុងនោះក៏មានជនជាប់ឃុំជាជនជាតិកូរ៉េចំនួន១៩នាក់។

ក្រៅពីបានពិភាក្សាពីក្របខ័ណ្ឌច្បាប់ ភាគីទាំងពីរ ក៏បានពិភាក្សាពីក្របខ័ណ្ឌបច្ចេកទេស និងការដោះស្រាយលើបញ្ហាប្រឈមរួមគ្នា។ លោក ណាំ សុក យ៉ុន បានលើកឡើងពីកិច្ចសហការដ៏ល្អរវាងស្ថានទូតកូរ៉េ និងមណ្ឌលអប់រំកែប្រែទី១ កាន់តែមានទំនាក់ទំនងល្អបន្ថែមទៀតទៅថ្ងៃអនាគត។
លោក ក៏បានលើកឡើងពីការត្រៀមខ្លួនរួមចណែកជួយដល់មណ្ឌលបើមណ្ឌលអប់រំកែប្រែទី១ ទៅតាមលទ្ធភាពដែលលោកអាចជួយបានផងដែរ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


