ព័ត៌មានជាតិ
អគ្គនាយកពន្ធនាគារចុះត្រួតពិនិត្យស្ថានភាពមណ្ឌលអប់រំកែប្រែទី៤ ដើម្បីពង្រឹងប្រសិទ្ធភាពការគ្រប់គ្រង
លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកពន្ធនាគារ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងវឌ្ឍនភាពការងាររបស់មណ្ឌលអប់រំកែប្រែទី៤ ក្នុងខេត្តពោធិ៍សាត់ ដោយការចុះពិនិត្យពេលនេះ គឺដើម្បីពង្រឹងប្រសិទ្ធភាពបន្ថែមទៀតសម្រាប់ការងារគ្រប់គ្រងពន្ធនាគារ។

លោក ឈន សាណាត បានចុះត្រួតពិនិត្យលម្អិតលើហេដ្ឋារចនាសម្ព័ន្ធ និងអគារឃុំឃាំង រួមមានប្រព័ន្ធសន្តិសុខ អគារ កំផែង កាមេរ៉ាសុវត្ថិភាព និងសម្ភារពាក់ព័ន្ធ ដើម្បីធានាបានសុវត្ថិភាព និងស្តង់ដារគ្រប់គ្រងត្រឹមត្រូវ ព្រមទាំងបានពិនិត្យការត្រួតពិនិត្យម៉ាស៊ីនស្គែន និងសត្វសុនខសម្រាប់ប្រើប្រាស់ស្វែងរកវត្ថុហាមឃាត់ និងគ្រឿងញៀន នៅក្នុងមណ្ឌល។

យកពេលចុះពិនិត្យនោះ លោក ឈន សាណាត បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃមណ្ឌលអប់រំកែប្រែទី៤ ត្រូវពង្រឹងការពិនិត្យឆែកឆេរនូវវត្ថុហាមឃាត់ ដូចជាទូរសព្ទដៃ និងគ្រឿងញៀន ដោយហាមនាំចូលទៅក្នុងអគារឃុំឃាំងជាមួយនឹងការពង្រឹងប្រព័ន្ធសុវត្ថិភាពសន្តិសុខតាមអគារ និងការពង្រឹងការងារគ្រប់គ្រងជនជាប់ឃុំ។ ខណៈការប្រព្រឹត្តល្បែងអនឡានក្នុងពន្ធនាគារ ក៏ត្រូវហាមឃាត់ជាដាច់ខាត។

លោក ក៏បានលើកឡើងពីការពង្រឹងវត្តមានមន្ត្រី និងមិនត្រូវអនុញ្ញាតឱ្យទៅបម្រើការងារនៅអង្គភាពខាងក្រៅ ហើយមន្ត្រីត្រូវតែមានការហ្វឹកហាត់ប្រើប្រាស់អាវុធ និងសមយុទ្ធឱ្យបានជាប់ជាប្រចាំ។ បន្ថែមពីនេះ គឺត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព និងអនាម័យទាំងមន្ត្រី និងជនជាប់ឃុំ ដោយត្រៀមបង្ការការពារជំងឺឆ្លងថ្មីៗ។
លោកអគ្គនាយកពន្ធនាគារ ក៏បានលើកទឹកចិត្តឱ្យមណ្ឌលបន្តអភិវឌ្ឍកម្មវិធីអប់រំកែប្រែ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការងារផលិតកម្ម កសិកម្ម ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការគ្រប់គ្រង និងការកែប្រែអាកប្បកិរិយាជនជាប់ឃុំ ឱ្យស្របតាមគោលនយោបាយរាជរដ្ឋាភិបាល៕

-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


