Connect with us

ព័ត៌មានជាតិ

មេពន្ធនាគារជំរុញមន្ត្រីជានារីបន្តតួនាទីជាកម្លាំងសម្រាប់អង្គភាព ខណៈអ្នកជាប់ឃុំជាស្ត្រីក៏ត្រូវយកចិត្តទុកដាក់

បានផុស

នៅ

នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានពន្ធនាគារបានរៀបចំពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ដោយឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ធ្វើជាអធិបតី។ លោក ឈន សាណាត បានជំរុញឱ្យមន្ត្រីពន្ធនាគារជានារីត្រូវបន្តតួនាទីជាកម្លាំងស្នូលសម្រាប់អង្គភាព ខណៈលោកក៏ណែនាំឱ្យមានការយកចិត្តទុកដាក់បន្ថែមដល់អ្នកជាប់ឃុំជាស្ត្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈន សាណាត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះតួនាទីស្ត្រីនៃអគ្គនាយកដ្ឋានពន្ធនាគារទាំងមូល ទាំងថ្នាក់ដឹកនាំ រួមទាំងមន្ត្រីពន្ធនាគារជានារីទាំងអស់ ដែលបានខិតខំប្រឹងប្រែងប្រកបដោយស្មារតីឆន្ទៈ មនសិការ និងការទទួលខុសត្រូវ ដែលនេះ លោក ថា បានរួមចំណែកយ៉ាងសំខាន់ដើម្បីឱ្យបេសកកម្មរបស់អគ្គនាយកដ្ឋានពន្ធនាគារ សម្រេចបានសមិទ្ធផលធំៗក្នុងការលើកកម្ពស់ការគ្រប់គ្រងពន្ធនាគារ។

ថ្លែងក្នុងទិវានោះ លោក​ ឈន សាណាត លើកទឹកចិត្តដល់មន្ត្រីជានារីគ្រប់រូប ត្រូវបន្តតួនាទីជាកម្លាំងស្នូលប្រកបដោយភាពស្វាហាប់ អង់អាច តស៊ូ ពុះពារ និងអំណត់ព្យាយាម បំពេញភារកិច្ចឱ្យបានសកម្មនៅគ្រប់មុខសញ្ញានៅក្នុងអង្គភាពប្រតិបត្តិ ដើម្បីបង្ហាញពីភាពលេចធ្លោ និងគុណវឌ្ឍិការងារ។ ក្នុងន័យនេះ លោក ក៏បានស្នើដល់ថ្នាក់ដឹកនាំគ្រប់អង្គភាព ចំណុះអគ្គនាយកដ្ឋានពន្ធនាគារត្រូវបន្តយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខស្ត្រីជាមន្ត្រីក្រោមឱវាទ ជាពិសេសត្រូវពិនិត្យក្នុងការផ្តល់ឱកាសចំពោះមន្ត្រីជាស្ត្រី សម្រាប់មុខតំណែងដឹកនាំនៅក្នុងរចនាសម្ព័ន្ធរបស់អង្គភាព ដោយធានាឱ្យបាននូវបរិមាណ ស័ក្តិសមនឹងការលើកកម្ពស់សមភាពយេនឌ័រ និងប្រកបដោយសុភវិនិច្ឆ័យ។

ទន្ទឹមនឹងការគិតគូចំពោះមន្ត្រីជាស្ត្រី លោកអគ្គនាយកពន្ធនាគារ ក៏ណែនាំឱ្យបន្តយកចិត្តទុកដាក់ចំពោះជនជាប់ឃុំជាស្ត្រី ដែលការងារនេះ លោក ថា ស្តែងឱ្យឃើញតាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តលើកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ ដែលរស់នៅតាមម្តាយក្នុងពន្ធនាគារ ជាពិសេសលើសេវាថែទាំសុខភាព ត្រូវបានទទួលអត្ថប្រយោជន៍ដូចស្ត្រីទូទៅដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម