ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំឱ្យមានការបន្តពង្រឹងសន្តិសុខក្នុងពន្ធនាគារ
ក្នុងពេលដឹកនាំកិច្ចប្រជុំប្រចាំខែរបស់អគ្គនាយកដ្ឋានពន្ធនាគារ នៅព្រឹកថ្ងៃចន្ទនេះ លោក ឆែម សាវុធ រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ បានណែនាំឱ្យមានការបន្តពង្រឹងសន្តិសុខនៅក្នុងពន្ធនាគារ ទប់ស្កាត់ការនាំចូលវត្ថុហាមឃាត់ បែងចែកចំណាត់ថ្នាក់ជនជាប់ឃុំ និងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការគ្រប់គ្រងពន្ធនាគារ។

លោកបានណែនាំថា គ្រប់ពន្ធនាគារទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ និងពង្រឹងលើការងារសន្តិសុខនៅក្នុងពន្ធនាគារ ជាពិសេសការទប់ស្កាត់រាល់ការនាំចូលវត្ថុហាមឃាត់ ជាអាទិ៍ ទូរស័ព្ទដៃ និងគ្រឿងញៀន ក៏ដូចជាការប្រព្រឹត្តបទល្មើសក្នុងពន្ធនាគារ។ ទាក់ទិននឹងការបែងចែកចំណាត់ថ្នាក់ជនជាប់ឃុំ លោករដ្ឋលេខាធិការ បានជំរុញលើកិច្ចការងារនេះ ដោយការរៀបចំបែងចែកការឃុំឃាំងស្របតាមចំណាត់ថ្នាក់សន្តិសុខ ស្របតាមបែបបទ និងនីតិវិធី។

លោក ឆែម សាវុធ បានណែនាំឱ្យបន្តយកចិត្តទុកដាក់ដោះស្រាយលើបញ្ហាប្រឈមសំខាន់ៗដូចជា ភាពចង្អៀតណែន ក្របខ័ណ្ឌ និងការបណ្តុះបណ្តាលជំនាញមន្ត្រី ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ ជាមួយនឹងការបន្តពិនិត្យមើលនិងពន្លឿនការងាររៀបចំលិខិតបទដ្ឋានពាក់ព័ន្ធ ពិសេសការធ្វើបច្ចុប្បន្នភាពនីតិវិធីពន្ធនាគារ ដែលបម្រើឱ្យការងារគ្រប់គ្រងពន្ធនាគារ។
លោករដ្ឋលេខាធិការ ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ចការងារ ហើយសម្រេចបាននូវលទ្ធផលគួរឱ្យកត់សម្គាល់នាពេលកន្លងមក៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


